Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលរាជធានីភ្នំពេញ​បញ្ជា​ឲ្យ​ដកហូត​មធ្យោបាយធ្វើដំណើរ ចំពោះ​អ្នក​បំពាន​បំរាមគោចរ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ​២០២១នេះ បន្ទាប់ពីចេញ​បំរាមគោចរ ដោយ​ហាម​ឃាត់​ការ​ធ្វើដំណើរ​ក្នុង​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ ចាប់ពីម៉ោង​៨យប់ ដល់​ម៉ោង ៥ភ្លឺ​ហើយ​នោះ លោក ឃួន ស្រេង អភិបាល​រាជធានីភ្នំពេញ បាន​ដាក់បញ្ជា​ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដកហូតមធ្យោបាយធ្វើដំណើរ ចំពោះអ្នកធ្វើដំណើរដោយបំពាននឹងបំរាមនេះ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

ក្រៅតែពីដកហូត​មធ្យោបាយធ្វើដំណើរ​ហើយ អ្នកបំពាននោះ នឹង​ត្រូវ​បញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅក្នុងផ្ទះរៀងៗខ្លួនថែមទៀត ហើយ​អាជ្ញាធរមូលដ្ឋាននឹងតាមដាន ហើយ​ក្នុង​ករណីមិនព្រមធ្វើចត្តាឡីស័កទៀត នឹង​ទទួលការផាកពិន័យតាមច្បាប់តែម្ដង។

អភិបាលរាជធានីភ្នំពេញ​បញ្ជាក់ថា ការអនុវត្តបែបនេះ គឺដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងផ្ទុះក្នុងសហគមន៍៕

Advertisement
Advertisement