Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋដែល​ប្រកបការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅរាជធានីភ្នំពេញ នឹង​ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩

ដោយសារពេលនេះនៅទីក្រុងភ្នំពេញកំពុងប្រឈមនឹងស្ថានភាពឆ្លងកូវីដ-១៩ ដ៏អាក្រក់ នៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២១ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យ​គណកម្មាធិការចំពោះកិច្ចចាក់វ៉ាកសាំងកូវីដ១៩ និង សាលាក្រុងភ្នំពេញ យកចិត្តទុកដាក់ក្នុងការផ្តល់ការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជាបន្ទាន់ដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ងាយឆ្លង និងងាយចម្លងជំងឺកូវីដ-១៩ ក្នុងនោះមានដូចជា អ្នកលក់បន្លែត្រីសាច់នៅតាមផ្សារ អ្នកធាក់ស៊ីក្លូ អ្នករត់កង់៣ អ្នកយាមផ្សារ កម្មករធ្វើការនៅតាមផ្សារ និងអ្នកដឹកជញ្ជូនទម្លាក់ឥវ៉ាន់តាមផ្សារ ជាដើម។

សម្តេចបានបម្រុងវ៉ាក់សាំងចំនួន ៤០ម៉ឺនដូសដើម្បីផ្តល់ជូនពលរដ្ឋងាយរងគ្រោះខាងលើ។

Advertisement
Advertisement