Connect with us

Hi, what are you looking for?

អន្តរជាតិ

យីងឡាក់រួចខ្លួនពីការទារឲ្យផ្ដល់សំណងស្រូវ

លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ

បាងកក ៖ តុលាការរដ្ឋបាលកណ្តាលរបស់ថៃកាលពីថ្ងៃសុក្រ បានលុបចោលបទបញ្ជារបស់ក្រសួងហិរញ្ញវត្ថុ ដែលទាមទារឲ្យអតីតនាយករដ្ឋមន្រ្តី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ផ្ដល់សំណងចំនួន ៣៥,៧ ពាន់លានបាត ដែលបានបាត់បង់ក្នុងគម្រោងទិញស្រូវរបស់រដ្ឋាភិបាលលោកស្រី។ នេះបើតាមការផ្សាយរបស់បាងកកប៉ុស្ដិ៍ នាព្រឹកថ្ងៃទី០៣ ខែមេសា នេះ ។

លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ

តុលាការបានរកឃើញថា ដីកាលេខ ១៣៥១/២៥៥៩ ចេញនៅខែតុលាឆ្នាំ ២០១៦ មិនត្រឹមត្រូវតាមច្បាប់នោះទេ ព្រោះអំពើពុករលួយក្នុងដំណើរការនេះដែលរួមមានការបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់កសិករផង ពីការប្រើប្រាស់អង្ករបរទេសខុសច្បាប់ក្នុងគម្រោងការណ៍ការស្តុកទុកស្រូវមិនបានសន្យានិងក្លែងក្លាយ ការលក់ស្រូវពីរដ្ឋាភិបាលទៅរដ្ឋាភិបាល – បានកើតឡើងនៅកំរិតប្រតិបត្តិការ។

ផ្អែកតាមស្ថានភាពនេះ តុលាការបាននិយាយថា លោកស្រីមិនមានចេតនាអនុញ្ញាតឱ្យអំពើពុករលួយកើតឡើងឡើយ ។ ថែមលើនេះ ក្រសួងហិរញ្ញវត្ថុក៍បានសារភាពដែរថា មិនមានភ័ស្តុតាងច្បាស់លាស់ណាមួយដែលបញ្ជាក់ថា លោកស្រីយីងឡាក់ ទទួលខុសត្រូវដោយផ្ទាល់ចំពោះការខូចខាតដែលបណ្តាលមកពីគ្រោងការណ៍នេះ នោះទេ ៕

Advertisement
Advertisement