Connect with us

បច្ចេកវិទ្យា

អ្នកប្រើប្រាស់ប្រព័ន្ធ Android សូមប្រុងប្រយ័ត្ន! មានកម្មវិធីមេរោគថ្មីបន្លំធ្វើជាកម្មវិធី ‘System Update’

Published

on

ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័រកាលពីពេលថ្មីៗនេះបានរកឃើញកម្មវិធីមេរោគថ្មីរបស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ដែលបន្លំធ្វើជាកម្មវិធីសម្រាប់ធ្វើបច្ចុប្បន្នភាពទូរសព្ទ Android (System Update)។

អ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីមេរោគនេះ ត្រូវបានបញ្ចូលទៅក្នុងកម្មវិធី System Update ក្លែងក្លាយដែលជនខិលខូចបានដាក់ចែកចាយនៅក្នុងប្រភពក្រៅផ្លូវការ។ នៅពេលដែលអ្នកប្រើប្រាស់បញ្ចូលកម្មវិធីមេរោគនេះវានឹងធ្វើការទាញយកទិន្នន័យជាច្រើនពីក្នុងទូរសព្ទ ហើយបញ្ជូនទៅឱ្យ Server របស់ជនខិលខូច។

កម្មវិធីមេរោគនេះអាចលួចយកទិន្នន័យមានដូចជា សារ, បញ្ជីឈ្មោះ, ព័ត៌មានរបស់ទូរសព្ទ, ប្រវត្តិក្នុងការចូលមើលគេហទំព័រ និងអាចតាមដានទីតាំងរបស់អ្នកប្រើប្រាស់។ ជាងនេះទៅទៀតវាក៏អាចថតសំឡេងនៅពេលដែលលោកអ្នកនិយាយទូរសព្ទ ហើយថែមទាំងអាចថតរូបភាពដោយប្រើកាមេរ៉ារបស់ទូរសព្ទបានទៀតផង៕

Advertisement
ក្នុងស្រុក12 ម៉ោង ago

ពីថ្ងៃទី១៤-២០ មេសា កម្ពុជា​អាច​នឹង​មាន​ភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតខ្សោយ ទៅបង្គួរ

ក្នុងស្រុក6 ថ្ងៃ ago

នាវា​ចម្បាំង​​ដែល​លិច​ក្នុង​ទន្លេ​មេគង្គ​នៅ​ស្រុក​ស្រីសន្ធរ​ កាលពីសម័យ​សង្រ្គាម ត្រូវ​​ស្រង់​ចេញ​ពី​ទឹកហើយ

ក្នុងស្រុក2 សប្ដាហ៍ ago

រដ្ឋបាលរាជធានីភ្នំពេញ​ផ្អាកការធ្វើដំណើរ និង​​អាជីវកម្ម​ពេលយប់ ចាប់ពីម៉ោង៨យប់ ដល់​ម៉ោង​៥ភ្លឺ រយៈពេល​២សប្តាហ៍

ក្នុងស្រុក2 សប្ដាហ៍ ago

មនុស្សជាង៧០ម៉ឺននាក់ នឹង​ទទួល​បានការចាក់វ៉ាក់សាំងកូវីដ​១៩ ដែល​ផ្តើម​ពីថ្ងៃទី១ ខែមេសា

សេដ្ឋកិច្ច3 សប្ដាហ៍ ago

អ្នកសេដ្ឋកិច្ចរំពឹងថា សេដ្ឋកិច្ចកម្ពុជា​នឹង​ងើបឡើងវិញ ក្រោយ​ពលរដ្ឋ​ទាំងអស់ទទួលបានការចាក់វ៉ាក់សាំង