Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យ​ដំណើរការសាឡាងដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ ពីកោះពេជ្រ ទៅកោះនរា

(ភ្នំពេញ) – នៅព្រឹកថ្ងៃសុក្រនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យ​ដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿងដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ២០:០០យប់។

ការដាក់​ឲ្យដំណើរ​ការ​សាឡាងឆ្លង​កាត់​ទន្លេ​បាសាក់នេះ ត្រូវ​គេ​រំពឹងថា នឹង​ជួយ​កាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌចំការមន និងខណ្ឌច្បារអំពៅ៕

ប្រភព និងរូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

Advertisement
Advertisement