Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន​ ទទួលបានទឹកប្រាក់ ៥លានរៀល ពីសម្តេចនាយករដ្ឋមន្រ្តី

គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស បានប្រកាសថា គេ​បានរកឃើញ​អ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន ដោយ​នឹងទទួលបាន​អំណោយ​ជា​ទឹកប្រាក់ចំនួន ៥លានរៀលពីសម្តេច នាយករដ្ឋមន្រ្តី។

អ្នកចាក់វ៉ាក់សាំង​លេខរៀងទី១លាននេះ គឺមានឈ្មោះ​ ប៉ាន់​ សុវណ្ណរិទ្ធិ​ ភេទប្រុសអាយុ​ ៣៦ឆ្នាំ​ មានទីលំនៅ​ ផ្ទះល្វែងលេខ២​ ព្រែកព្រីង២​ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ មាន​មុខរបរ:​ លក់ដូរតាមហាង​ បានទៅចាក់វ៉ាក់សាំងនៅ​ សាលាសន្ធរម៉ុក​ សង្កាត់ទឹកល្អក់១​ រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី១២​ ខែមេសា​ ឆ្នាំ២០២១​នេះ លោកជំទាវ​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩)​ នឹងនាំយកថវិកាចំនួន​ ៥លានរៀល​នេះ ដែលជាប្រាក់រង្វាន់ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ-១៩​ និងជាអំណោយរបស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩​ ទីមួយលាន​ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕

Advertisement
Advertisement