Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពីថ្ងៃទី១៤-២០ មេសា កម្ពុជា​អាច​នឹង​មាន​ភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតខ្សោយ ទៅបង្គួរ

តាម​សេចក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក និង​ឧតុនិយម នៅព្រឹក​ថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០២១នេះ​បាន​បញ្ជាក់ថា ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមេសា មានជ្រលង​សម្ពាធ​ទាប​ឥណ្ឌា ជាមួយ​នឹង​ខ្យល់អាគ្នេហ៍បក់នាំ​សំណើមពីសមុទ្រ​ចិន​ខាង​ត្បូង​មក​លើព្រះរាជាណាចក្រ​កម្ពុជា ដែលវានឹងធ្វើឲ្យ​តំបន់​មួយ​ចំនួន​នឹងធ្លាក់ភ្លៀង។

ក្នុងនោះបណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល អាចនឹង​មាន​ភ្លៀងធ្លាក់រាយប៉ាយ​ក្នុង​កម្រិតខ្សោយ​ទៅបង្គួរ ដោយមាន​ផ្នែកខ្លះ នៃបណ្តា​ខេត្ត​នៅ​ភាគ​ខាងត្បូង​និង​ភាគពាយ័ព្យ​អាច​មាន​ភ្លៀងច្រើន។

បណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន នឹងអាច​មាន​ភ្លៀងក្នុង​កម្រិតពីខ្សោយទៅមធ្យម។

ហើយសម្រាប់តំបន់មាត់សមុទ្រ នឹងអាច​មាន​ភ្លៀងធ្លាក់ពីមធ្យម​ទៅច្រើន។

ជាមួយ​គ្នានេះ ក្រសួងក៏បានធ្វើការអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូម​ប្រុងប្រយ័ត្ន​ចំពោះបាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់ ដែលអាច​កើតមានញឹកញាប់ ជាពិសេស​បណ្តា​ខេត្ត​នៅ​តំបន់វាលទំនាប​កណ្តាល៕

Advertisement
Advertisement