Connect with us

Hi, what are you looking for?

អន្តរជាតិ

អាមេរិកបណ្ដេញអ្នកការទូតរុស្ស៊ី១០នាក់ រឿងជ្រៀតជ្រែកការបោះឆ្នោត

អាមេរិក ចាប់ផ្ដើមជម្រះបញ្ជីជាមួយរុស្ស៊ី រឿងធ្វើចារកម្មអំឡុងពេលបោះឆ្នោត

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានប្រកាសពីការដាក់ទណ្ឌកម្ម និងការបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ១០ នាក់កាលពីថ្ងៃព្រហស្បតិ៍ (១៥ មេសា) ក្នុងការសងសឹកចំពោះអ្វីដែលទីក្រុងវ៉ាស៊ីនតោននិយាយថា ជាការជ្រៀតជ្រែកក្នុងការបោះឆ្នោត ការវាយប្រហារតាមអ៊ិនធរណេត និងសកម្មភាពអរិភាពផ្សេងៗទៀត ។ នេះបើតាមការផ្សាយរបស់ cna នាព្រឹកថ្ងៃទី១៦ មេសា ឆ្នាំ ២០២១ នេះ ។

អាមេរិក ចាប់ផ្ដើមជម្រះបញ្ជីជាមួយរុស្ស៊ី រឿងធ្វើចារកម្មអំឡុងពេលបោះឆ្នោត

ចំណាត់ការនេះរបស់ប្រធានាធិបតី ចូបៃដិន ប្រឆាំងនឹងប្រទេសរុស្ស៊ីបានកើតឡើង អំឡុងកិច្ចប្រជុំពិសេសជាលើកដំបូងមួយ​ ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀពូទីន ដែលក្រុមមន្ត្រីសហរដ្ឋអាមេរិកនិយាយថា នៅតែមានសារសំខាន់​ក្នុងការសម្របសម្រួល​វិបត្តិរវាងប្រទេសទាំងពី ៕

Advertisement
Advertisement