អន្តរជាតិ ៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធទី ៥ ឧសភាថាប្រទេសឥណ្ឌាមានចំនួន ៤៦ភាគរយ នៃករណីកូវីដ-១៩ថ្មី ដែលក្នុងនោះ ក្នុងចំណោម៤នាក់ បានប្រឈម នឹងការស្លាប់ម្នាក់ ។ នេះបើតាមការផ្សាយរបស់cna នាព្រឹកថ្ងៃទី០៦ ឧសភា ឆ្នាំ ២០២១ នេះ ។
ការកើនឡើង នៃមេរោគឆ្លងនៅក្នុងប្រទេសឥណ្ឌារួមទាំងការឆ្លងថ្មីបានធ្វើឲ្យមន្ទីរពេទ្យអស់គ្រែ និងអុកស៊ីហ៊្សែន និងកន្លែងបញ្ចុះសព ឬបូជាសព ។ មនុស្សជាច្រើនបានស្លាប់ដោយមូលហេតុភាពយឺតយ៉ាវ នៃរថយន្តសង្គ្រោះបន្ទាន់ និងអុកស៊ីសែន។
ប្រទេសឥណ្ឌាបានរាយការណ៍ថា មានករណីថ្មីជិត ២,៦ លាន ដែលកើនឡើង ២០ ភាគរយកាលពីសប្តាហ៍មុន និងមានអ្នកស្លាប់ ២៣ ២៣២ នាក់ ៕