Connect with us

Hi, what are you looking for?

ក្នុងស្រុក

យប់មិញ ក្រុមគ្រូពេទ្យចុះយកសំណាកទាំងយប់នៅ​ផ្សារឯករាជ្យ១ និង​ផ្សារ KMall រកឃើញអ្នក​វិជ្ជមានកូវីដ១៩ចំនួន ១២៤នាក់

(ភ្នំពេញ)​ – កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០២១នេះ ក្រុមគ្រូពេទ្យ​សម្តេចតេជោ សហការជាមួយ​វិទ្យាស្ថានសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល បាន​ចុះ​ទៅយក​សំណាកបងប្អូនប្រជាពលរដ្ឋ​នៅ​ខាងក្រោយផ្សារ​ឯករាជ្យ​១ និងម្តុំ​ផ្សារ KMall ក្នុង​ខណ្ឌពោធិ៍សែនជ័យសរុបជាង២ពាន់នាក់ ដោយ​រកឃើញ​ករណីវិជ្ជមានវីរុស​កូវីដ​១៩ ចំនួន ១២៤នាក់។

ក្នុងនោះ នៅខាងក្រោយ​ផ្សារ​ឯករាជ្យ​១ ត្រូវ​រកឃើញវិជ្ជមានចំនួន ៣៩នាក់ ក្នុង​ចំណោម​អ្នក​យកសំណាក ៧៤៤នាក់។

យកនៅម្តុំផ្សារ K Mall ចំនួន ១៣៦២នាក់ រកឃើញ​វិជ្ជមានចំនួន ៨៥នាក់៕

Advertisement
Advertisement