Connect with us

Hi, what are you looking for?

ក្នុងស្រុក

មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ប្រគល់ផ្ទះសម្តេច​តេជោ​មួយខ្នងដល់អតីតយុទ្ធ​ជន​នៅស្រុកអង្គរធំ

(សៀមរាប) – នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប តំណាងឯកឧត្តមប្រធានគណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបទាំងមូល និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការ សមាគមន៍អតីតយុទ្ធជនកម្ពុជា បានចុះប្រគល់ផ្ទះ ១ខ្នង សម្ភារៈប្រើប្រាស់ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនលោក យ៉ុន សាមឿន ដែលជាអតីតយុទ្ធជននៅភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។

លោក យ៉ុន សាមឿន បច្ចុប្បន្ន​បានជួប​នូវការ​លំបាក​ទីទាល់ក្រ ដូច្នេះហើយទើបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានតបស្នងសងគុណ ចំពោះគុណណូបការៈរបស់អតីតយុទ្ធជនយើងដែលបានធ្វើពលីកម្មយ៉ាងច្រើន ធ្វើអោយប្រទេសជាតិយើងមានសុខ សន្តិភាពរហូតមកដល់សព្វថ្ងៃ៕

អត្ថបទ៖ តាំង ហូ

Advertisement
Advertisement