Connect with us

Hi, what are you looking for?

ក្នុងស្រុក

សភានឹងបើកសម័យប្រជុំពេញអង្គនៅថ្ងៃទី២៤ មិថុនា ដើម្បីបោះឆ្នោតផ្តល់ទំនុកចិត្ត​ប្រធាន គ.ជ.ប ថ្មី

កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍រដ្ឋសភា ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធវីដេអូ​នៅថ្ងៃនេះ បាន​សម្រេច​កំណត់​យក​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២១ ដើម្បីបើក​សម័យ​ប្រជុំ​រដ្ឋសភាលើកទី៦ នីតិកាលទី៦ ដើម្បីបោះឆ្នោតផ្តល់ទំនុកចិត្ត​ដល់ប្រធានគណៈកម្មាធិការជាតិ រៀបចំការ​បោះឆ្នោត ថ្មី។

ជាមួយគ្នានេះ នៅថ្ងៃទី២៤ មិថុនានោះ ក៏​មានរបៀបវារៈ​មួយ​ចំនួនទៀតនឹង​លើកមកពិភាក្សា​ផងដែរ រួមមាន៖

១- ព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

២- របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និង លើកទី៦ នីតិកាលទី៦។

៣- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនៃរដ្ឋសភានីតិកាលទី ៦ ចំនួនពីររូប ជំនួសសមាជិកដែលបានលាលែង។

៤-ការបោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្ម ការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា។

៥-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តបេក្ខភាពប្រធានថ្មីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

៦-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ។

៧-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ។

៨-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។

៩-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង។

Advertisement
Advertisement