ក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រាត់កាលពីយប់មិញនេះ រវាងអ៊ីតាលី និងអេស្បាញ ក្រោយតស៊ូរយៈពេល ១២០នាទី ពួកគេទទួលបានលទ្ធផល ១ស្មើ ហើយត្រូវកាត់សេចក្តីដោយគ្រាប់បាល់ប៉េណាល់ទី ដោយទីបំផុតអ៊ីតាលីបានយកឈ្នះ ក្នុងលទ្ធផល ៤-២ ។
ការស៊ុតចូលចំនួន ៤គ្រាប់ បានធ្វើឡើងដោយកីឡាករ Jorginho ខណៈក្រុមជម្រើសជាតិអេស្បាញបានខកខានការទាត់ចូលទីរបស់គេចំនួន ២ ដង។
បន្ទាប់ពីបញ្ចប់ការប្រកួតនេះ អ៊ីតាលី កំពុងតែអង្គុយកៅអីវគ្គផ្ដាច់ព្រ័ត្រ ដោយរង់ចាំការប្រកួតរវាងអង់គ្លេស និងដាណឺម៉ាក នៅយប់ថ្ងៃអាទិត្យ៕