Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

តោះ! មកស្វែងយល់អំពីលេខសម្ងាត់ OTP ដើម្បីចៀសវាងពីការលួចចូលគណនីអនឡាញ

លេខសម្ងាត់ OTP ឬ One Time Pin គឺជាលេខសម្ងាត់ដែលក្រុមហ៊ុនបានផ្ញើឱ្យតាមរយៈសារ នៅពេលដែលមានការស្នើសុំពីអ្នកប្រើប្រាស់ដើម្បីបង្កើតគណនីថ្មី ឬដើម្បីចូលប្រើប្រាស់ (Login) គណនីជាមួយនឹងឧបករណ៍ថ្មី។ ដូច្នេះដើម្បីអាចចូលទៅក្នុងគណនីរបស់លោកអ្នកបាននោះ ជនអនាមិកគ្រាន់តែដឹងនូវលេខទូរសព្ទរបស់លោកអ្នក ហើយពួកគេក៏ធ្វើការស្នើសុំលេខសម្ងាត់ OTP ថ្មី។

បន្ទាប់មក ពួកគេក៏ផ្ញើសារ ឬទូរសព្ទទៅលោកអ្នកដើម្បីធ្វើការលួងលោមឱ្យផ្ដល់នូវលេខសម្ងាត់នោះ ដោយប្រើប្រាស់រូបភាពផ្សេងៗដូចជា ពួកគេបន្លំធ្វើជាបុគ្គលិករបស់ក្រុមហ៊ុន មិត្តភ័ក្តិ ឬលោកអ្នកបានឈ្នះរង្វាន់ហើយពួកគេត្រូវការលេខសម្ងាត់នោះដើម្បីបញ្ជាក់អត្តសញ្ញាណជាដើម។ វិធីសាស្រ្តក្នុងការបោកបញ្ឆោតនេះ ត្រូវបាននាយកដ្ឋានរកឃើញជាច្រើនលើកច្រើនសារមកហើយ។ ជាឧទាហរណ៍ ជនខិលខូចបានប្រើល្បិចស្រដៀងគ្នានេះ ដោយពួកគេបានទូរសព្ទទៅអ្នកប្រើប្រាស់ ហើយបន្លំធ្វើជាបុគ្គលិករបស់ធនាគារដើម្បីទាមទារឱ្យផ្ដល់លេខសម្ងាត់ OTP ដែលអាចឱ្យពួកគេចូលទៅក្នុងគណនីធនាគារ និងផ្ទេរប្រាក់ចេញ។

ដើម្បីការពារកុំឱ្យមានការលួចចូលប្រើប្រាស់គណនីទំនាក់ទំនងបណ្ដាញសង្គមរបស់លោកអ្នក ជាពិសេសគណនីធនាគារនោះ សូមលោកអ្នកកុំផ្ដល់លេខសម្ងាត់នេះទៅឱ្យជនទីបីនៅពេលដែលមានការស្នើសុំណាមួយ។ ក្នុងករណីដែលមានការសង្ស័យ លោកអ្នកគួរតែទំនាក់ទំនងទៅក្រុមហ៊ុនដោយផ្ទាល់តាមរយៈទូរសព្ទ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Advertisement
Advertisement