Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងបរិស្ថានផ្តល់ពូជសត្វចិញ្ចឹម ដល់សហគមន៍ ដើម្បីបញ្ឈប់ការបរបាញ់សត្វព្រៃ

ក្រសួងបរិស្ថានបានឲ្យដឹងថា ចាប់ពីឆ្នាំ២០២០ រហូតទល់ពេលនេះ ខ្លួនបានផ្តល់ពូជក្របី ២១៦ក្បាល សត្វគោខ្មែរចំនួន ១៥៣ក្បាល គោពូជកាត់ ចំនួន៦១ក្បាល គោបាចំនួន ៦ក្បាល ចៀមចំនួន ២៤៧ក្បាល ពពែចំនួន២៦៧ក្បាល និងពូជជ្រូកឦសាន ចំនួន ៥០ក្បាល ជូនសហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ និងកងទ័ព សម្រាប់ចិញ្ចឹម ដើម្បីពង្រឹងជីវភាពស្នូល។

សហគមន៍ដែលទទួលបានពូជសត្វទាំងនោះរួមមាន ៖ សហគមន៍តំបន់ការពារធម្មជាតិចំនួន៣ នៅក្នុងខេត្តព្រះវិហារ តំបន់ការពារធម្មជាតិចំនួន២ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី (ដែនជម្រកសត្វព្រៃកែវសីម៉ា និងដែនជម្រកសត្វព្រៃស្រែពក) បញ្ជាការដ្ឋាននៃយោធភូមិភាគ១ កងយោធពលខេមរភូមិន្ទ និងកសិដ្ឋានប្រជាពលរដ្ឋចិញ្ចឹមសត្វនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តព្រះវិហារផងដែរ។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កន្លងមកមកបានចាត់ទុកថាការចិញ្ចឹមសត្វ មិនត្រឹមតែចូលរួមការពារបរិស្ថាននិងព្រៃឈើ គឺបានចូលរួមចលនាដល់សហគមន៍មូលដ្ឋាន មានចំណូលខ្ពស់ មានជីវភាពធូរធារនិងចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន៕

Advertisement
Advertisement