Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជាមានករណីវីរុស​ដែលតាជាង៣ពាន់ករណីហើយ ក្នុង​នោះ​រាជធានីភ្នំពេញ​ត្រូវរកឃើញច្រើនជាងគេ

ភ្នំពេញ — យោង​តាម​សេចក្តីជូនដំណឹង​របស់ក្រសួងសុខាភិបាល​បាន​ឲ្យដឹងថា​ គិត​ចាប់ពីចុងខែមីនា រហូត​ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ​២០២១ កម្ពុជាបានរកឃើញ​ករណីវីរុសដែលតា សរុបចំនួន ៣៣២៣នាក់ហើយ ក្នុងនោះរាជធានីភ្នំពេញ មានរហូតទៅដល់ជិតពាក់កណ្តាល ពោលគឺ ១១១៣នាក់។

ដោយ​ឡែករយៈ​ពេល៣ថ្ងៃចុងក្រោយនេះ គឺថ្ងៃទី៥, ៦ និងថ្ងៃទី៧ ខែកញ្ញា កម្ពុជាបានរកឃើញ​ករណីវីរុស​កូវីដប្រភេទដែលតា ចំនួន ៦៦៩នាក់ ក្នុងនោះរាជធានីភ្នំពេញច្រើនជាងគេ បន្ទាប់មកគឺខេត្តបន្ទាយមានជ័យ។

Advertisement
Advertisement