Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្នាក់រៀននៃវិទ្យាល័យចំនួន៥ក្នុងក្រុងភ្នំពេញ​ត្រូវផ្អាកបណ្តោះអាសន្ន និងតម្រូវឲ្យធ្វើចត្តាឡីស័ក

ភ្នំពេញ — ក្រសួងអប់រំ យុវជន និង​កីឡា នៅថ្ងៃនេះ បានសម្រេចធ្វើការ​ផ្អាកថ្នាក់រៀនចំនួន១៥ នៃវិទ្យាល័យ​ចំនួន៥ ក្នុងរាជធានីភ្នំពេញ ក្រោយ​រកឃើញ​មានពាក់ព័ន្ធនឹងករណីជំងឺកូវីដ១៩។

ថ្នាក់រៀនទាំង១៥ នៃវិទ្យាល័យហ៊ុនសែនពញាពន់, វិទ្យាល័យបឹងប្រិយ៍, វិទ្យាល័យបឹងធំ, វិទ្យាល័យវត្តភ្នំ និង​វិទ្យាល័យវត្តកោះ ត្រូ​វក្រសួងកំណត់ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំនួន ១៤ថ្ងៃ ហើយ​អ្នក​ពាក់ព័ន្ធផ្ទាល់​ត្រូវ​ធ្វើចត្តាឡីស័ក។

ជាមួយ​គ្នា​នេះ ចំពោះថ្នាក់ដទៃ​ ត្រូវ​បន្ត​ដំណើរការ​ជាធម្មតា ប៉ុន្តែត្រូវ រឹតត្បិតការ​ចេញលេង និង​បន្ត​ពាក់ម៉ាស់ និង​លាង​ដៃជា​ប្រចាំ, មិនអនុញ្ញាត​ឲ្យ​មានការ​ទាក់ទង ពីសិស្ស​ថ្នាក់មួយ ទៅថ្នាក់មួយទៀត និង មិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ ឬប្រជុំ ក្រៅពីការ​សិក្សា​ក្នុង​សាលា​រៀន។

Advertisement
Advertisement