Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រជាពលរដ្ឋចំនួន ៩គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ សុំបន្ធូរបន្ថយលើការការរុះរើផ្ទះរបស់ពួកគាត់

ព្រះសីហនុ៖​ កាលពីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន ៩គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋចំនួន ៣១គ្រួសារ ដែលរដ្ឋបាលខេត្តព្រះសីហនុ តម្រូវអោយរុះរើសំណង់គ្រប់ប្រភេទដែលសង់រំលោភលើអូរ និងដីចំណីអូរ២ បានអំពាវនាវក៏ដូចជាស្នើសុំ ការយោគយល់ពីរដ្ឋបាលក្រុង/ខេត្ត ដោយបន្ធូរបន្ថយលើស្ថានភាពជាក់ស្តែងដល់ពួកគាត់ផង។

ប្រជាពលរដ្ឋទាំង ៩គ្រួសារ បានឱ្យដឹងថា ពួកគាត់ពុំបានប្រឆាំងទៅនឹងការសម្រេចរបស់រដ្ឋបាលខេត្តនោះទេ មានន័យថាពួកគាត់មានការសាទរយ៉ាងខ្លាំងទៅនឹងគោលការណ៍ដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តកន្លងមក ដែលឯកឧត្តមតែងតែបានគិតគូរប្រយោជន៍រួមជាធំ ហើយអ្វីដែលរដ្ឋបាលក្រុង/ខេត្ត តម្រូវអោយពួកគាត់រុះរើនេះ ក៏ដើម្បីបញ្ចៀសនូវការកកស្ទះចរន្តទឹកផងដែរ ប៉ុន្តែពួកគាត់ស្នើសុំតែម្យ៉ាង គឺសុំការបន្ធូរបន្ថយក្នុងការពង្រីកអូរ លើសពីអ្វីដែលក្រុមការងារធ្លាប់ចុះមកបាញ់ថ្នាំ ពួកគាត់សុខចិត្តកាត់មួយចំណែកផ្ទះដែលនៅខាងក្រោយ សូមតែទុកអោយគាត់បានប្រកបអាជីវកម្មបន្តិចបន្តួចផងចុះ។

ប្រភពដ៏ដែលបានបន្តថា ពួកគាត់បានមករស់នៅទីនេះយូហើយ ថែមទាំងមានការទទួលស្គាល់ពីអាជ្ញាធរដែនដី ហើយផ្ទះខ្លះមានទាំងបង្កាន់ដៃវាស់វែងទៀតផង ដូចនេះពួកគាត់សុំតែកន្លែងមួយសម្រាប់រកស៊ីចិញ្ចឹមជីវិតតែប៉ុណ្ណោះ មិនមានចេតនាណាមួយប្រឆាំងទៅនឹងគោលការអភិវឌ្ឍន៍នោះទេ។

លោក ឈិត រតនៈ នាយករងរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅក្នុងការចុះណែនាំបងប្អូនប្រជាពលរដ្ឋនេះ ដោយមានការដឹកនាំដោយរូបលោកផ្ទាល់ និងមានការចូលរួមពី លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ មន្ត្រីជំនាញ មន្ទីរ អង្គភាព ពាក់ព័ន្ធ ដោយបានចុះណែនាំដល់ប្រជាពលរដ្ឋចំនួន ៣១គ្រួសារស្មើរនិង ៣២ខ្នងផ្ទះ ដែលមានផ្ទះនិងសំណង់អាគារ សង់រំលោភលើអូរប្រឡាយ និងដីចំណីផ្លូវអូរ២ សូមឆាប់រុះរើចេញដោយខ្លួនឯងជាកំហឹត មុននិងរដ្ឋបាលខេត្តចាត់វិធានការក្តៅឈួសឆាយកាយស្តារអូរប្រឡាយទៅ ធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ។

លោកបានបន្តទៀតថា ក្នុងការដែលអាជ្ញាធរចុះមកធ្វើកិច្ចការនេះ មិនមែនជាលើកទីមួយទេ កន្លងមករដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ រួចមកហើយ តែបងប្អូនប្រជាពលរដ្ឋមិនព្រមស្តាប់តាម ហើយក្នុងការដែលចុះមកផ្សព្វផ្សាយជាលើកចុងក្រោយនេះគឺយើងសុទ្ធតែមានមន្ត្រីជំនាញចុះមកចុចពុងសិក្សាច្បាស់លាស់រួចមកហើយពីផលប៉ះពាល់មួយចំនួនក្នុងក្រុងព្រះសីហនុ ដូចនេះពុំមានការអនុគ្រោះជាដាច់ខាត៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement