Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ដំណាក់កាលទី១ វត្ថុបុរាណខ្មែរចំនួន៥ ត្រូវ​បញ្ជូន​ពីអង់គ្លេស មក​កម្ពុជាវិញ

បើតាមសេចក្តីជូនដំណឹង​របស់ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈបាន​ឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ​២០២១ វត្ថុបុរាណខ្មែរចំនួន៥រូប ក្នុងនោះ​មានបដិមាថ្មព្រះសិវស្តន្ទ មកពីប្រាសាទកោះកេរ, បដិមាថ្ម​ព្រះ​អឌ្ឍនារីស្វរៈ និងកន្សៃទូកសំរឹទ្ធ ត្រូវ​បានដឹក​បញ្ជូនពី​ប្រទេស​អង់គ្លេស មក​ប្រទេសកម្ពុជាវិញហើយ។

ក្រោយ​ការ​មក​ដល់ប្រទេសកម្ពុជា រូបចម្លាក់ទាំង៥រូបនេះ នឹង​ត្រូវ​យកទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិភ្នំពេញ ដើម្បី​ឲ្យ​ក្រុម​ជំនាញ​ធ្វើការពិនិត្យ​វាយ​តម្លៃ សំអាត ជួសជុល និង​ដំឡើងជើងទម្រចាំបាច់នានា សម្រាប់​ត្រៀម​រៀបចំពិធីប្រគល់ ទទួល​ជាផ្លូវ​ការ នៅ​ពេលវេលា​ណាមួយ​សមស្រប តាមការ​សម្រេច​របស់រាជរដ្ឋាភិបាល។

សូម​បញ្ជាក់ដែរថា វត្ថុបុរាណទាំង៥នេះ គឺជា​ការបញ្ជូន​ក្នុងដំណាក់កាលដំបូង ក្រោយពីមានការចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​គ្រួសារ​លោក ឌូគ្លាស ឡាចហ្វត ស្តីពី​ការ​បញ្ជូនត្រឡប់​មក​វិញ នៃសម្បត្តិ​វប្បធម៌ខ្មែរ ដែលមាន​វត្ថុបុរាណ​ខ្មែរ​ចំនួន​ជាង ១០០រូប៕

Advertisement
Advertisement