Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

មន្ត្រីក្រសួងការងារ សរសើរស្នាដៃបង្កើតដ្រូនដឹកមនុស្សបានរបស់ក្រុមនិស្សិតកម្ពុជា

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវមោទនភាពក្រៃលែង ចំពោះក្រុមនិស្សិត ដែលបានបង្កើតដ្រូនអាចដឹកមនុស្សបាន ដែលអាចចាត់ទុកបានថា នេះជាស្នាដៃដំបូងបំផុតសម្រាប់កម្ពុជា។

ជាមួយ​គ្នា​នេះ លោក ហេង សួរ ក៏​បង្ហាញ​នូវ​មោទនភាពមួយទៀត គឺការចូលរួមប្រកួតប្រជែងស្នាដៃ និងសមត្ថភាព ការបង្កើតរ៉ូបូត របស់និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលរៀបចំដោយស្ថានទូតជប៉ុន គឺតែងដណ្តើមបានពានរង្វាន់ជោគជ័យ។

ត្រង់ចំណុចនេះ លោក បញ្ជាក់ថា “សិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ អាចមានគំនិតផលិតសម្ភារប្រើប្រាស់បានច្រើន កែប្រែពីការប្រើកម្លាំង ទៅជាប្រើឧបករណ៍បែបទំនើបជំនួសវិញ សម្រាប់បម្រើទៅលើផ្នែកសំណង់ កសិកម្ម ជាដើម”។

ទន្ទឹមនេះដែរ លោក ហេង សួរ ក៏បានលើកឡើងពីយុវជនមួយក្រុមទៀត ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យព្រះយុគន្ធរ ដែលបានសម្រេចជោគជ័យលើការបង្ហោះគម្រូកូនផ្កាយរណបចូលទៅកាន់ស្រទាប់ទី២នៃផែនដី។

លោកថា ការរស់នៅរបស់យើងរាល់ថ្ងៃ ដែលមានលក្ខណៈងាយស្រួលនេះ គឺពឹងផ្អែកទៅអ្នកវិទ្យាសាស្ត្រ ជំនាន់មុនបានធ្វើការសិក្សាស្រាវជ្រាវ បង្កើតបានជាសម្ភារទំនើបៗយ៉ាងច្រើន ដើម្បីបម្រើឲ្យសេចក្តីត្រូវការក្នុងការរស់នៅរបស់យើង៕

Advertisement
Advertisement

Facebook

អត្ថបទទាក់ទង

error: Content is protected !!