Connect with us

Hi, what are you looking for?

ក្នុងស្រុក

សេចក្តីព្រាងច្បាប់ធម្មនុញ្ញ កំណត់សញ្ជាតិប្រធានស្ថាប័នកំពូលៗ ត្រូវ​លើកយកមកពិភាក្សា​ក្នុងកិច្ច​ប្រជុំគណៈរដ្ឋមន្រ្តីថ្ងៃនេះ

នៅក្នុងកិច្ច​ប្រជុំ​ពេញ​អង្គគណៈរដ្ឋមន្រ្តី​ដែល​កំពុងប្រព្រឹត្ត​ធ្វើ​នៅថ្ងៃសុក្រនេះ មានរបៀបវារៈ​ចំនួន៤ ត្រូវ​បានលើក​យក​មក​ពិភាក្សា ក្នុងនោះ គេ​ក៏​ឃើញ​មានរបៀបវារៈ​មួយ និយាយអំពី​ការ​ធ្វើសេចក្តីព្រាងច្បាប់ធម្មនុញ្ញបន្ថែម ស្តីពីការកំណត់​សញ្ញជាតិ​ប្រធានស្ថាប័នកំពូលៗផងដែរ។

ខាងក្រោមនេះ គឺជារបៀបវារៈនៃកិច្ចប្រជុំ៖
១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
២-សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន។
៣- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២២-២០២៤។
៤- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹតឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ៕

Advertisement
Advertisement