Connect with us

Hi, what are you looking for?

ក្នុងស្រុក

អំណោយបរិក្ខារពេទ្យរបស់ សម្តេចតេជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលដល់សាលាខេត្តកំពង់ស្ពឺហើយ

_

កំពង់ស្ពឺ – អំណោយជាសម្ភារៈនិងបរិក្ខារពេទ្យរបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានត្រូវប្រគល់ជូនសាលាខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ រួចរាល់ហើយ។ នេះបើយោងតាមផេកហ្វេសប៊ុករបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TIDA ។

_

អំណោយនេះ ត្រូវបានប្រគល់ជូនអាជ្ញាធរខេត្តកំពង់ស្ពឺដោយផ្ទាល់ដោយក្រុមការងារសមាគមគ្រូពេទ្យស្មគ្រចិត្តយុវជនសម្ដេចតេជោ( TIDA ) ក្រោមការការចាត់ចែងរបស់លោកហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្នមុន្នី ជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមននេះ។

ប្រភពបានបញ្ជាក់អោយដឹងថាសម្ភារៈបរិក្ខារពេទ្យដែលត្រូវបានប្រគល់ទាំងនេះគឺសម្រាប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពនានានៅក្នុងខេត្តកំពង់ស្ពឺប្រើប្រាស់សម្រាប់បម្រើអោយផលប្រយោជន៍សុខ មាលភាពប្រជាជននៅក្នុងខេត្តនេះ។

_

_

ជាទូទៅ គេបានសង្កេតឃើញថា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្នមុន្នី ប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្មគ្រចិត្តយុវជនសម្ដេចតេជោ (TIDA) ជានិច្ចកាល តែងតែគិតគូរយកចិត្តទុកដាក់ធ្វើទាននិងប្រគល់អំណោយសម្រាប់បម្រើអោយផលប្រយោជន៍ផ្នែកសុខមាលភាពប្រជាជននៅទូទាំងប្រទេស៕

ដោយ៖ ច័ន្ទ ធារី

Advertisement
Advertisement