Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ពី​ថ្ងៃ​ទី​១០ មេសានេះ​ ស្តាតអូឡាំពិក ត្រូវ​ហាម​មិន​ឲ្យ​ចូលទៅ​ហាត់ប្រាណ

​ភ្នំពេញ — ដោយ​យោង​ទៅ​លើ​សេចក្តី​​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​ផ្អាក​ការ​លេង​កីឡា​ ឬ​ការ​ហាត់​ប្រាណ​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ប្រមូលផ្តុំ​នៅ​តាម​ទីតាំង​កីឡដ្ឋាន​សាធារណៈ និង​ឯកជន​ជា​​បណ្តោះអាសន្ននោះ គណៈកម្មការ​គ្របគ្រង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ក៏​បានកំណត់បិទ​ពហុកីឡដ្ឋាន​មួយ​នេះ មិន​ឲ្យ​មាន​ការ​ចូល​ទៅ​ហាត់ប្រាណចាប់ពី​ថ្ងៃ​ទី​១០ ខែមេសា ​តទៅ។

គួរ​បញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមេសា ក្រសួងអប់រំ យុវជន និង​កីឡា បានចេញ​លិខិត​មួយ​ ដោយ​​ស្នើ​ទៅ​ដល់អាជ្ញាធរ​រាជធានី​ខេត្ត​ទាំងអស់ ក្នុង​ការ​ផ្អាក​ការ​លេង​កីឡា ឬ​ការ​ហាត់ប្រមាណ​គ្រប់ប្រភេទ​ដែលមាន​លក្ខណៈ​ប្រមូល​ផ្តុំ នៅ​តាម​ទីតាំង​កីឡដ្ឋាន​សាធារណៈ និង​ឯកជនជា​បណ្តោះអាសន្ន។ ការ​ស្នើ​ឲ្យ​ផ្អាក​ការ​លេង​កីឡា ឬ​ហាត់ប្រមាណ​ដែលមាន​លក្ខណៈ​ប្រមូល​ផ្តុំនេះ គឺ​ក្នុង​ស្មារតី​បង្កើន​ការ​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រីករាល​ដាល នៃជំងឺកូវីដ​១៩៕

Advertisement
Advertisement