Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេចតេជោ ៖ ត្បិតវីរុស​កូវីដ១៩ មាន​លក្ខណៈកាចសាហាវ ក៏​ជំងឺនេះ​មិន​បង្ក​គ្រោះថ្នាក់​ពិសពុល​​ដូច​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំតាម​ប្រព័ន្ធផ្សព្វផ្សាយ

(ភ្នំពេញ) – ក្នុង​សារលិខិត អបអរទិវា​សេរីភាព​សារ​ព័ត៌មាន​សកលលោក លើកទី២៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន​លើក​ឡើង​ថា ថ្វី​ត្បិត​តែ​ការឆ​្លង​រីករាល​ដាល​វីរុស​កូវីដ​១៩ មាន​លក្ខណៈ​កាចសាហាវ និង​បង្ក​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់អាយុជីវិតមនុស្ស​នៅ​លើ​សកលលោក​ទាំង​មូល​ក៏ដោយ ក៏ជំងឺនេះ​មិន​បង្ក​គ្រោះថ្នាក់ពិសពុល​កាច​សាហាវ ដូច​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​បន្លំ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​ចំនួន។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋម​ន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា

សម្តេច​បញ្ជាក់ថា ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា ក៏​ដូចជា​សកល​លោក​ទាំង​មូល​កំពុង​ជួប​ប្រទះ​មហន្តរាយ នៃ​ការ​ឆ្លង​រីករាល​ដាល នៃវីរុស​កូវីដ​១៩ ពួកគេ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​បន្លំ​បង្ក​ចលាចល ភាព​វឹកវរ​នៅ​ក្នុង​សង្គម និង​ធ្វើ​ឲ្យ​ប្រជាជន​កើត​ជំងឺ​ភ័យ​ខ្លាច ហើយ​ទម្លាក់​កំហុស និង​វាយ​ប្រហារ​មក​លើ​រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយ​គ្នា​នេះ សម្តេច​តេជោ​ក៏​សូមអំពាវនាវ​ដល់​បងប្អូន​អ្នក​សារ​ព័ត៌មាន​ទាំងអស់ ចូលរួម​ឲ្យ​បាន​សកម្មថែមទៀត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ព័ត៌មាន​ក្លែង​ក្លាយបន្លំ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា ដោយការ​ផ្សាយ​ព័ត៌មានពិត ដើម្បី​បន្សាប​ព័ត៌មាន​ក្លែង​បន្លំ​ ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ទាន់​សភាព​ការណ៍។

សម្តេចតេជោ​ក៏​បាន​បញ្ជាក់ជាថ្មីដែរថា រាជរដ្ឋាភិបាល​កម្ពុជា​ គាំទ្រ និង​លើក​កម្ពស់​សិទ្ធិ សេរីភាព នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​ខាង​សារព័ត៌មាន ដែល​ត្រូវ​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​នៃព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន ដែលធានា​នូវ​ឯករាជ្យភាព នៃ​ការ​ផ្សាយ​ព័ត៌មាន​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ជាមុន សិទ្ធិ​នៃ​ការ​រក្សា​ការ​សម្ងាត់​ស្តីពី​ប្រភព​ព័ត៌មាន​របស់​ខ្លួន៕

Advertisement
Advertisement