Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

សូត្រ​ចរបាប់​នៅ​ស្រុក​បន្ទាយស្រី មួយ​ក្បិន​អាច​លក់​បាន​តម្លៃ​ជាង១ម៉ឺន​ដុល្លារ​

សិប្បកម្ម​សូត្រ​មា​សភា​ច (Golden Silk Pheach​) ជា​សិប្បកម្ម​ដ៏​កម្រ​មួយ​ដែល​ផលិត​សរសៃសូត្រ​បាន​យ៉ាង​ប្រណិត ដើម្បី​ត្បាញ​ជាច​របាប់​យ៉ាង​ល្អ​ប្រណីត ហើយ​អាច​លក់​បាន​តម្លៃ​ខ្ពស់​ដល់​ជាង១ម៉ឺន​ដុល្លារ​អាមេរិក​នៅក្នុង​មួយ​ក្បិន។

លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី​បាន​ឲ្យដឹង​ថា ចរបាប់​ឬសារ​បាប់ ជា​ប្រភេទ​សំពត់​មានសាច់​ក្រាស់​ធ្ងន់ ត្បាញ​ដោយ​សូត្រ​លាយ​ចេស​មាស លើក​ជា​គោម​រំលេច​ដោយ​ក្បាច់រចនា​យ៉ាង​ល្អ​ប្រណិត​បំផុត ដែល​ពី​សម័យ​បុរាណ​គេ​ទុក​ប្រើប្រាស់​សំរាប់​តែ​ត្រកូល​ក្សត្រ ដោយ​ការ​ត្បាញ​គឺ​ត្រូវ​ប្រើ​រយៈពេល​ប្រមាណ​ពី ១ទៅ២ឆ្នាំ។

លោក​បាន​បន្ត​ថា សិប្បកម្ម​សូត្រ​មា​សភា​ច ស្ថិតនៅ​ភូមិ​ប្រី​យ៍ ឃុំ​ខ្នារស​ណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប មាន​សមាជិក​ជាង២០នាក់ ជា​សិប្បកម្ម​ដែល​មាន​លក្ខណៈ​ពិសេស​ដាច់គេ​ម្យ៉ាង អាច​ផលិត​វត្ថុធាតុដើម​ដោយខ្លួនឯង​ផ្ទាល់ ចាប់តាំងពី​ការ​ដាំ​ដើម​មន ការ​ចិញ្ចឹម​ដង្កូវនាង រហូតដល់​ការ​ត្បាញ​បាន​សំរេច ដែល​សឹងតែ​មិន​មាន​សិប្បកម្ម​ណា​អាច​ធ្វើបែប​នេះ​បាន​នោះ​ឡើយ។

“តាម​ដឹង​គឺ​យើង​មិន​មាន​កន្លែងណា​ដែល​អាច​ធ្វើ​បាន​ក្នុង​កម្រិត​គុណភាព​បែបនេះ​ទេ ព្រោះ​យើង​ឃើញថា កន្លងមក មានការ​ធ្វើ​ក្នុង​ទម្រង់​ផ្សេង​ៗគ្នា ឧទាហរណ៍​ដូចជា​នៅក្នុង​ស្រុក គាត់​មានការ​ផលិត​ដែr ប៉ុន្តែ​នៅ​ទីនោះ​គាត់​ធ្វើជា​លក្ខណៈ​សាមញ្ញ​ធម្មតា ហើយ​កន្លែង​ខ្លះទៀត គាត់​អាច​មាន​លក្ខណៈ​ជា​ត្បាញ ប៉ុន្តែ​យក​វត្ថុធាតុដើម​ពី​ខាងក្រៅ​ដើម្បី​យក​មក​ត្បាញ​ក្នុង​ប្រទេស​កម្ពុជា ដោយឡែក​នៅក្នុង​សិប្បកម្ម​សូត្រ​មាស​ភា​ចនេះ គឺ​គាត់​ធ្វើ​ដោយខ្លួនឯង គឺ​ការផលិត​ដោយខ្លួនឯង វត្ថុធាតុដើម​ខ្លួនឯង​សុទ្ធសាធ ហើយ​គាត់​ធ្វើ​ដល់ទី​បញ្ចប់​នៅក្នុង​កម្រិត​គុណភាព​ខ្ពស់ សម្រាប់​តែ​ការនាំចេញ ឬក៏​ជា​ស្នាដៃ​បែប​សិល្បៈ​ដែល​មានកម្រិត​ខ្ពស់​”៕

Advertisement
Advertisement