Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជប៉ុន​ផ្តល់​ជំនួយ​សង្រ្គោះ​បន្ទាន់​ដល់​កម្ពុជា ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​នៅ​កម្ពុជា​

(ភ្នំពេញ) ៖ ដើម្បី​ចូលរួម​ចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​អន្តរជាតិ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​–១៩​ ​និង​ជាពិសេស​ដើម្បី​ទប់ស្កាត់​ការ​រាលដាល នៃ​ជំងឺ​នេះ​នៅ​កម្ពុជា រាជរដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ ​ដែល​រួមមាន​គ្រឿងបរិក្ខារ​វេជ្ជសាស្ត្រ​និង​ជំនួយ​បច្ចេកទេស​គិតជា​ទឹកប្រាក់​ចំនួន​ ​៦.៣២០.១៦៧​ដុល្លារ​អាម៉េរិក​ ​;ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​សេវាកម្ម​គម្រោង​(UNOPS​)។ នេះ​បើ​តាម​សេចក្តី​ប្រកា​សព័​ត៍​មាន​របស់ក្រ​សួង​ការបរទេស​កម្ពុជា។

ចំពោះ​សមានចិត្ត​គាំទ្រ​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុងអំឡុងពេល​និង​កាលៈទេសៈ​លំបាក​មិនធ្លាប់​មាន​នេះ​​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏បាន​សម្តែង​នូវ​ការ​ប្តេជ្ញា​ប្រើប្រាស់​ជំនួយ​សង្រ្គោះ​បន្ទាន់​ដ៏​មានតម្លៃ​នេះ​ដើម្បី​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​គ្រោះមហន្តរាយ​សុខភាព​សកល​បណ្តាល​ពី​ជំងឺ​កូ​វីដ​–១៩​ និង​ស្តារ​ឡើងវិញ​ចំពោះ​ផល​ប៉ះពាល់​ទាំងឡាយ​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​ព្រមទាំង​ធានា​បាន​នូវ​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​៕

Advertisement
Advertisement