Connect with us

Hi, what are you looking for?

ក្នុងស្រុក

តើ​ព្រលា​នយន្តហោះ​ពោធិចិនតុង​នឹង​ត្រូវ​ទុក​ធ្វើអ្វី ក្រោយ​ព្រលា​នយន្តហោះ​ថ្មី​នៅខេត្តកណ្តាលធ្វើរួចរាល់​?

ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការដ្ឋាន​សាង​សង់​ព្រលា​នយន្តហោះ​ភ្នំពេញថ្មី នៅ​ព្រឹក​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​ថា ក្រោយ​ព្រលា​នយន្តហោះ​ថ្មី​មួយ​នេះ​ធ្វើរួចរាល់ ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ចាស់ ឬព្រលា​នយន្តហោះ​ពោធិ​ចិន​តុន នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់៖

១. ជា​ព្រលា​នយោ​ធា​ដដែល​

២. ការហោះហើរ​ផ្ទៃក្នុង ដែល​កម្ពុជា​នឹង​មា​នព្រ​លាន​យន្តហោះ​កាន់តែ​ច្រើន ខណៈ​ប្រជាជន​កម្ពុជា​មាន​លុយ​ជិះ​យន្តហោះ​

៣. ប្រើ​សម្រាប់​ការ​ដឹកជញ្ជូន​សម្ភារៈ ទំនិញ តាមផ្លូវអាកាស​

៤. ប្រើប្រាស់​សម្រាប់ private jet ពោល​គឺ​បរទេស​អាចយ​កយន្តហោះ​របស់​គេ​មក​ផ្ញើ​ជាមួយ​កម្ពុជា​

៥. សម្រាប់​ការ​ចុះចត​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​ទាំង​កម្ពុជា និង​បរទេស​៕

Advertisement
Advertisement