Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងសុខាភិបាល​ប្រាប់ឲ្យ​អភិបាល​ខេត្ត​ជាប់ព្រំដែនជាមួយ​ប្រទេស​វៀតណាម​បង្កើន​ការ​ប្រុងប្រយ័ត្ន​ពី​ជំងឺពីជំងឺផ្តាសាយបក្សី

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល​កម្ពុជា កាលពីថ្ងៃម្សិលមិញនេះ បានជូនដំណឹង​ដល់គ្រប់អភិបាល​រាជធានីខេត្ត​ទាំងអស់​នៅទូទាំងប្រទេស ពិសេស​ខេត្ត​ជាប់ព្រំដែន​ប្រទេស​វៀតណាម ដូចជាខេត្តកណ្តាល ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពត រតនគិរី មណ្ឌលគិរី កែប និង​តាកែវ ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន និង​បង្ការ​ពី​ការ​រីករាល​ដាល​នៃជំងឺផ្តាសាយបក្សី H5N1។

ជំងឺផ្តាសាយបក្សី​កំពុងតែរាលដាលនៅភាគខាងត្បូងប្រទេសវៀតណាម 

ដោយ​ក្នុង​នោះ​អាជ្ញាធរខេត្ត​ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន និង​ធ្វើ​ការ​ណែនាំ​អប់រំ​ដល់ប្រជាពលរដ្ឋ មិន​ត្រូវ​ទទួលទាន​សត្វបក្សី​ឈឺ ឬងាប់ និង​រាល់​បសុបក្សី​សម្រាប់​បរិភោគ ត្រូវ​ចំអិន​ឲ្យ​បាន​ឆ្អិន​ល្អ។ ត្រូវ​លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​មុន​ពេល​បរិភោគ និង​បន្ទាប់ពី​ប៉ះពាល់​ផ្ទាល់ជាមួយ​បសុបក្សី។

ហើយ​បើ​បុគ្គល​ណា​ម្នាក់​មាន​គ្រុនក្តៅ​លើសពី ៣៨,៥អង្សាសេ ក្អក ពិបាក​ដក​ដង្ហើម និង​មាន​ប្រវត្តិ​ប៉ះពាល់ជាមួយ​បសុបក្សីឈឺ ឬងាប់ ក្នុង​អំឡុង​ពេល​១៤ថ្ងៃ មុន​ចេញ​រោគ​សញ្ញា សូម​ទំនាក់ទំនង​ទូរស័ព្ទ​ទាន់ហេតុការណ៍ 115៕

Advertisement
Advertisement