Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាង បានទៅលើខេត្តសៀមរាប

(ភ្នំពេញ)៖ ក្រុង​សៀមរាប បានទទួល​ចំណាត់​ថ្នាក់​លេខ១ ជាទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងប្រចាំឆ្នាំ២០១៩ ខណៈដែលរាជធានីភ្នំពេញទទួលបានលេខ២ និងក្រុង​កែប​ទទួលបាន​ចំណាត់ថ្នាក់​លេខ៣។

លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍បាន​ថ្លែងថា លទ្ធផលនៃការប្រឡងទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងប្រចាំឆ្នាំរបស់ក្រុងសៀមរាបនេះ ត្រូវបានវាយតម្លៃទៅលើការតុបតែងលំអ អនាម័យ បរិស្ថាន សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ដើម្បីទទួលបាននូវភាពពេញ ការសប្បាយរីករាយរបស់ភ្ញៀវទេសចរនិងអ្នកចូលរួម ។

លោកថា លទ្ធផលនៃ​ចំណាត់ថ្នាក់នេះ គឺ​ទទួល​បាន​តាមរយៈការបោះឆ្នោតនៃអ្នកចូលរួម ដោយ​ទទួលបាន៣ក្រុង គឺ សៀមរាប រាជធានីភ្នំពេញនិងក្រុងកែប ដែលទទួលបានចំណាត់ថ្នាក់។ ហើយ​ចំណុចសំខាន់នោះ គឺយើងចង់បង្ហាញអំពីការអភិវឌ្ឍរបស់ស្រុកយើង ក៏ដូចជាការរៀបចំឲ្យបានល្អ សម្រាប់ការទាក់ទាញទេសចរ៕

Advertisement
Advertisement