Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាស៊ាន​ស្វែងរក​ការពង្រឹងសេដ្ឋកិច្ច ជាមួយជប៉ុន​ក្នុងតំណាក់កាលកូវីដ-១៩

ភ្នំពេញ៖ក្រុមរដ្ឋមន្ត្រីអាស៊ាន​កាលពីថ្ងៃទី២៩កក្កដា បានជួបប្រជុំគ្នាតាមរយៈ​សន្និសីទវីដេអូ ដើម្បីស្វែងរក​ការពង្រឹងសេដ្ឋកិច្ចជាមួយប្រទេសជប៉ុន​ ក្នុងតំណាក់កាល នៃការរាតត្បាតរបស់មេរោគកូវីដ១៩ ។

ផែនការសកម្មភាពក្នុងការពង្រឹងសេដ្ឋកិច្ចអាស៊ាន-ជប៉ុន នេះ គឺផ្តោតសំខាន់ទៅលើការថែរក្សាទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធរវាងអាស៊ាន និងជប៉ុន កាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ចបណ្តាលមកពីមេរោគកូវីដ-១៩ និងពង្រឹងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។

ក្នុងឱកាសនោះលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានលើកឡើងពីការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ កិច្ចសហប្រតិបត្តិការស្រាវជ្រាវថ្នាំពេទ្យ និងវ៉ាក់សាំង ការរក្សាការបើកចំហទីផ្សារ ក៏ដូចជាការធានានូវលំហូរស្បៀង និងទំនិញក្នុងតំបន់ ៕

 

Advertisement
Advertisement