Connect with us

Hi, what are you looking for?

ក្នុងស្រុក

សូម​ប្រយ័ត្ន! មាន​ជនខិលខូច​បន្លំខ្លួន​ជា​មន្រ្តី ដើរ​ប្រមូល​ថ្លៃ​សេវា​ប្រមូល​សំរាម

ភ្នំពេញ៖ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ឲ្យដឹងថា កាលពីពេលថ្មីៗនេះ មាន​ករណី​ជន​ខិលខូច​មួយ​ក្រុម​តូច បាន​ឆ្លៀត​ឱកាស​ក្លែង​បន្លំ​ខ្លួន​ជា​មន្រ្តី​របស់​រដ្ឋករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានីភ្នំពេញ ធ្វើ​ការ​ឆបោក​អតិថិជន​ឲ្យ​ធ្វើ​ការ​បង់ថ្លៃសេវា​ប្រមូល​សំរាម និង​សំណល់រឹង ដោយ​ចេញ​ជា​មូលប្បទាន​បត្រ ឬ​ទូទាត់​ជា​សាច់​ប្រាក់​ដោយ​ផ្ទាល់​ជាមួយ​ពួក​គេ។

តាម​ការ​បញ្ជាក់របស់​រដ្ឋបាល​រាជធានីភ្នំពេញ ការ​ទូទាត់​ថ្លៃ​សំរាម គឺ​តម្រូវ​ឲ្យ​អតិថិជន​ត្រូវ​បង់តាម​ប្រព័ន្ធទូទាត់​អេឡិច​ត្រូនិច (តាម​ទូរស័ព្ទដៃ) ឬ​បញ្ជរ​ទូទាត់​នៅ​ធនាគារ ACLEDA, ABA, WING, AMK, WB Finace, Prince Bank, ស្ថាបនា ឬ​តាម​ភ្នាក់ងារ​ទូទាត់ផ្សេងៗ​ទៀតដូចជា eMONEY, Lyhour Weiluy, Pi Pay និង Dara Pay។

ដូច្នេះ ក្នុង​ករណី​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ស្ថាប័ន​ឯកជនទាំងអស់ ជួប​ប្រទះ​នូវ​បញ្ហា​ការ​ឆបោក​ដូច​បាន​រៀបរាប់​ខាងលើ សូម​កុំ​ធ្វើ​តាម​ការ​ឆបោក​នោះ ហើយ​សូម​រាយការណ៍​តាម​រយៈ​ប្រព័ន្ធទូរស័ព្ទលេខ 087 258 835 ឬ​រាយការណ៍​ជូន​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច៕

Advertisement
Advertisement