Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋមន្រ្តីការបរទេស​ជប៉ុន នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចុងខែសីហា​នេះ

ភ្នំពេញ៖ លោក ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីការបរទេស​ជប៉ុន គ្រោង​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា ពីថ្ងៃទី២១ ដល់​ថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០២០។

លោក ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីការបរទេស​ជប៉ុន

តាម​ការ​បញ្ជាក់របស់​ក្រសួងការបរទេស​កម្ពុជា ក្នុង​អំឡុង​ពេលទស្សនកិច្ច​នោះ លោក ម៉ូតេហ្គី តូស៊ីមីសឺ នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការ​គួរ​សម​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា និង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងការបរទេស​កម្ពុជា។

ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់ លោក ម៉ូតេហ្គី តូស៊ីមីសឺ នៅ​កម្ពុជា ត្រូវ​ក្រសួងការបរទេស​បញ្ជាក់ថា គឺជា​ការពង្រឹង​ពង្រីកបន្ថែមទៀត​នូវ​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដែលមាន​ស្រាប់ រវាង​ប្រទេស​ទាំងពីរ​នៅ​លើ​គ្រប់វិស័យ ទាំង​នៅ​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី ហើយ​ក៏​ជា​ការ​បង្ហាញ​នូវ​សាមគ្គីភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល​កូវីដ​-១៩ ក៏​ដូចជា​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​-១៩៕

Advertisement
Advertisement