Connect with us

Hi, what are you looking for?

អន្តរជាតិ

លោក ថាក់ ស៊ីន ឆ្លងមេរោគ កូវីដ-១៩

បាងកក៖ អតីតនាយករដ្ឋមន្ត្រីនិរទេសខ្លួនរបស់ប្រទេសថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យប្រហែល ២ សប្តាហ៍ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យរកឃើញថា មានផ្ទុកមេរោគកូវីដ-១៩ ។ នេះបើតាមការចុះផ្សាយរបស់CAN នាព្រឹកថ្ងៃទី០៣ តុលា នេះ ។

យ៉ាងណាក៍ដោយអ្នកនាំពាក្យក្រៅផ្លូវការរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះ គឺលោក Wim Rungwatta​na​chi​n​da​ បាននិយាយកាលពីថ្ងៃទី០២តុលាថា គាត់មានរោគសញ្ញា​ស្រាល – កណ្តាស់ និងក្តៅខ្លួនទាប ប៉ុន្តែគាត់ត្រូវពិនិត្យសុខភាព ព្រោះគាត់កំពុងរៀបចំធ្វើដំណើរ។

លោក Wim បាននិយាយថា លោកថាក់ស៊ីនបានធ្វើតេស្តវិជ្ជមានម្តងទៀតនៅពេលដែលគាត់ទៅមន្ទីរពេទ្យនៅឌូបៃជាកន្លែងដែលគាត់ស្នាក់នៅប្រហែលមួយសប្តាហ៍ ដើម្បីទទួលការព្យាបាលមុនពេលផ្ទេរទៅមន្ទីរពេទ្យផ្សេងនៅអាប៊ូដាប៊ីដែលជាទីក្រុងមួយផ្សេងទៀតនៅ UAE ដែលគាត់ស្នាក់នៅមួយសប្តាហ៍ទៀត។

លោកថាក់ស៊ីនបាននិយាយថា បងប្អូនស្រីរបស់គាត់គឺលោកស្រីយីងឡាក់ និងយ៉ាវ៉ៅប៉ា ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគ្នាបន្ទាប់ពីគាត់ត្រូវបានគេរកឃើញថា មានផ្ទុកមេរោគ ប៉ុន្តែពួកគេបានធ្វើតេស្តិ៍អវិជ្ជមានចំពោះជំងឺនេះ។ គាត់បាននិយាយថា គាត់សង្ស័យថា គាត់បានឆ្លងវីរុសនេះពេលគាត់ភ្លេចលាងដៃពេលចូលភោជនីដ្ឋាន ទោះបីជាទូទៅគាត់ពាក់ម៉ាសក្ដី ៕

 

Advertisement
Advertisement