Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្ទះពលរដ្ឋ ៣៩ខ្នង នៅស្រុកកោះអណ្ដែត រលំទាំងស្រុង និង៣គ្រួសារទៀត នៅស្រុកសំរោង ប៉ើងតំបូល ដោយសារតែខ្យល់កន្រ្តាក់កាលពីល្ងាចមិញ

(តាកែវ)៖ ដោយសារឥទ្ធិពលខ្យល់កន្រ្តាក់ លាយឡំទៅដោយភ្លៀង និងផ្គររន្ទះ បានធ្វើឲ្យខូចខាតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន២ស្រុក គឺស្រុកសំរោង ៣ខ្នង បើងក្បឿង និងស័ង្កសី ចំណែកឯស្រុកកោះអណ្ដែត រលំផ្ទះទាំងស្រុង ចំនួន ៣៩ខ្នង។

បើតាមរបាយការណ៍របស់អាជ្ញាធរបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ថា កាលពីវេលាម៉ោង ១៥ និង១៥នាទីរសៀល មានករណីភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់បណ្តាលអោយ របើកដំបូលផ្ទះរបស់ប្រជាពលរដ្ឋសរុបចំនួន ០៣ខ្នងនៅភូមិធ្លកដំណាក់ហ្លួង ឃុំជំរះពេន ស្រុកសំរោង។

ម្ចាស់ផ្ទះមានឈ្មោះដូចខាងក្រោម៖

១. ឈ្មោះជួន ថារបើកក្បឿងអស់ចំនួន ២៧០សន្លឹក

២. ឈ្មោះសយ ជុំ របើកស័ង្កសីអស់ចំនួន ៣០សន្លឹក

៣. ឈ្មោះនៅ កុសល់ របើកក្បឿងអស់ចំនួន ៥០សន្លឹក។

ដោយឡែកបើតាមការឲ្យដឹងពី លោក គិន ភក្ដី អភិបាលស្រុកកោះអណ្ដែតបានឲ្យដឹងបឋមថា នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៣រសៀល នៅភូមិទួលកណ្ដាល ឃុំព្រៃខ្លា មានបាតុភូតខ្យល់កន្ត្រាក់លាយឡំភ្លៀងបានបណ្ដាលឲ្យ​៖ រលំផ្ទះទាំងស្រុងប្រជាពលរដ្ឋចំនួន ៣៩ខ្នង និងប្រជាពលរដ្ឋរងរបួសចំនួន២នាក់(ធ្ងន់ម្នាក់)៕

Advertisement
Advertisement