Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ មិនរំពឹងព្យាបាលក្មេងប្រុសដែលឆ្កែឆ្កួតខាំឲ្យជាសះស្បើយ

បន្ទាយមានជ័យ ៖ ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា គេប្រហែលជាមិនអាច ព្យាបាលក្មេងប្រុសម្នាក់ដែលឆ្កែឆ្កួតខាំ ហើយទើបត្រូវបានបញ្ជូនមក មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី នោះឲ្យជាសះស្បើយបានទេ ។

លោកវេជ្ជបណ្ឌិត ឡេ ចាន់សង្វាត បានថ្លែងប្រាប់ក្រុមអ្នក​រាយការណ៍ព័ត៌មានកាលពីថ្ងៃទី០២តុលា ម្សិលមិញថា ក្មេងនោះត្រូវបានសម្រេចឲ្យបញ្ជូនទៅសម្រាកព្យាបាលបន្ត នៅមន្ទីរពេទ្យខេត្តបាត់ដំបង តែក្មេងដែលឆ្កែខាំនោះ ប្រហែលមិនអាចព្យាបាលឲ្យជាបានឡើយ ព្រោះពិសឆ្កែឈានចូលកម្រិតធ្ងន់ហើយ។

បើតាមលោកវេជ្ជបណ្ឌិតរូបនេះថា ក្មេងប្រុសរងគ្រោះ ឈ្មោះ គួយ រក្ស ឪពុក ឈ្មោះ ម៉ៅ ខេមរ៉ា និងម្តាយឈ្មោះ សុខ សាវន្ត រស់នៅក្នុងភូមិ សន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។លោកថា ក្មេងប្រុសរូបនោះត្រូវឆ្កែឆ្កួតខាំ២០មកហើយ ទើបញ្ជូនមកមន្ទីរពេទ្យកាលពីថ្ងៃទី០២ តុលា ម្សិលមិញ ៕

Advertisement
Advertisement