Connect with us

Hi, what are you looking for?

ក្នុងស្រុក

គណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា ជួបប្រជុំ​ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ពិនិត្យ​មើល​ពីការដោះស្រាយវិវាទ

(ព្រះសីហនុ)៖ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា កាលពីថ្ងៃម្សិលមិញ​នេះ បាន​ជួបប្រជុំ​ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សាស្តីពីការដោះស្រាយវិវាទនានានៅក្នុងខេត្តព្រះសីហនុ ដោយ​មាន​ការ​ចូលរួមពី ឯកឧត្ដម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា ជាមួយ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏ដូចជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ដោយលើកពីសមទ្ធិផលដែលសម្រេចបាននាពេលកន្លងមកនេះ និងបញ្ហាប្រឈមក្នុងខេត្តជម្រាបជូនដល់ ឯកឧត្ដម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមាននៅក្នុងអង្គពិធីនៅពេលនេះ។ ឯកឧត្តម​ក៏​បាន​លើក​ឡើងថា ដោយក្នុងការហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ទាំងអស់នេះហើយដោយមានការចង្អុលបង្ហាញពីរាជរដ្ឋាភិបាល ក្នុងការប្រើគោលនយោបាយដំណាក់កាលទី៦(ស្លឹកត្នោតខ្ចប់ស្ករត្នោត) ហើយក្នុងការស្ថាបនាផ្លូវថ្នល់ផ្លូវដើរក៏មានរៀបចំដាំដើមឈើពណ៌បៃតងអមជុំវិញផ្លូវផងដែរ ចំណែកឯណាប្រព័ន្ធទឹក ភ្លើងត្រូវបានរៀបចំបង្កប់នៅក្នុងដីតាមបណ្ដោយផ្លូវដែលក្រាលដោយក្រានិត និងពិនិត្យមើលភូមិសាស្រ្តប្រព័ន្ធអូរប្រឡាយដែលក្នុងខេត្ត មានមុខទឹករហូតដល់ ៨កន្លែង ហើយនៅចំពោះមុខនេះរដ្ឋបាលខេត្តអាចសាងសង់បានត្រឹមតែពីកន្លែងតែប៉ុណ្ណោះអាងប្រព្រឹត្តិកម្ម និងអាស្រ័យនៅលើកញ្ចប់ថវិកា ព្រមទាំងភូមិសាស្រ្តផងដែរ។

ហើយក្នុងនោះឯកឧត្ដម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានស្ដាប់នូវប្រសាសន៍ឯកឧត្តមអភិបាលខេត្ត ក៏មានការចូលរួមចំណែកក្នុងការផ្ដល់មតិយោបល់របៀបដោះស្រាយវិវាទនានាក្នុងខេត្តព្រះសីហនុ និងមានការកោតសរសើរដល់ឯកឧត្តមអភិបាលខេត្ត មន្ត្រីរាជការក្នុងខេត្តព្រះសីហនុ ដោយសហការគ្នាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៤ខ្សែរួមទាំងអូរប្រឡាយ និងបញ្ហាផ្សេងៗដែលរាជរដ្ឋាភិបាលបានដាក់មកឱ្យរដ្ឋបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច ក្នុងការអនុវត្តតាមផែនការដែលរាជរដ្ឋាភិបាលបានកំណត់៕

អត្ថបទ៖ នាគសមុទ្រ

Advertisement
Advertisement