Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ច​ចុះត្រួតពិនិត្យ​អាវុធ ទីបំផុត​ឃាត់ជនជាតិចិន​៦នាក់ ក្រោយ​រកឃើញ​អាវុធមួយដើម

(ព្រះសីហនុ)៖ កម្លាំងសមត្ថកិច្ចអធិកាដ្ឋាននគបាលក្រុងព្រះសីហនុ កំឡុងប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​តាម​ដង​ផ្លូវកាលពីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បាន​ធ្វើ​ការ​ឃាត់​ខ្លួនជនជាតិចិនចំនួន៦នាក់ ក្រោយរកឃើញកាំភ្លើងខ្លីមួយដើម នៅក្នុងរថយន្តរបស់ពួកគេ។

លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុបានប្រាប់អោយដឹងថា ក្នុងប្រតិបត្តិការឆែកឆេរអាវុធជាតិផ្ទុះ បានធ្វើ​ឡើង​នៅ​ត្រង់ចំណុច ម្តុំ ផ្សារពាណិជ្ជកម្ម ស្ថិតក្នុង សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយ​សមត្ថកិច្ចបានឃាត់រថយន្ត និងម៉ូតូជាច្រើនគ្រឿង ក្នុងនោះមានរថយន្តមួយគ្រឿងម៉ាក អាល់ផាត់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BE-0032 បើកបរដោយបុរសជនជាតិចិនម្នាក់ ជិះគ្នា៦នាក់ (ស្រី៣នាក់) និងដកហូតបាន កាំភ្លើងខ្លីមួយដើម ម៉ាក G-Lock 19 Gen5 មាន បង់កាំភ្លើងចំនួន២ និងក្នុងមួយបង់ដាក់ បានគ្រាប់ ចំនួន១៥ពេញ សរុប ២បង់មានចំនួន៣០គ្រាប់ ។

លោកបានបន្តថា ក្រៅពីរកឃើញកាំភ្លើងខ្លីមួយដើមក្នុងរថយន្តខាងលើនោះ សមត្ថកិច្ចក៏បានប្រទះឃើញ គ្រឿងញៀនមួយកញ្ចប់តូចផងដែរនៅក្បែរកន្លែងឆែកឆេរដោយមិនដឹងថា គឿងញៀននោះ មានការពាក់ព័ន្ធ ជាមួយក្រុមជនជាប់សង្ស័យ ជនជាតិចិន ទាំង៦នាក់ខាងលើដែរ ឬយ៉ាងណានោះទេ។

លោក តី វិសាល អធិកាដ្ឋាននគបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ជនសង្ស័យទាំង៦នាក់(ស្រី៣នាក់) និងវត្ថុតាង ត្រូវបានអធិកាដ្ឋានក្រុងធ្វើការសាក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

អត្ថបទ៖ នាគសមុទ្រ

Advertisement
Advertisement