Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោក សុខ ពេញវុធ ដឹកនាំមន្ត្រីចុះប្រមូលសំរាមនៅតាមដេប៉ូសំរាម និងប្រមូលសំរាមតាមដងផ្លូវ

(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែតុលានេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំមន្រ្តីក្រោមឱវាទ កម្លាំងប្រជាការពារខណ្ឌ និងភ្នាក់ងារអនាម័យសង្កាត់ទាំង១១ សហការជាមួយកម្លាំងរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ ចុះប្រមូលសំរាមកកស្ទះតាមដេប៉ូសំរាម សំរាមកកស្ទះតាមដងផ្លូវ និងបាញ់ទឹកលាងសម្អាត ក្នុងអំឡុងពេលដែលបុគ្គលិក និងកម្មករក្រុមហ៊ុនស៊ីនទ្រីកំពុងធ្វើកូដកម្ម។

ចំពោះប្រតិបត្តិការប្រមូលសំរាមនេះ រដ្ឋបាលខណ្ឌដូនពេញ បានឧបត្ថម្ភរថយន្តសំរាមរបស់សាលារាជធានីភ្នំពេញចំនួន ៨ម៉ឺនរៀលក្នុងមួយឡាន មានចំនួន៥ឡាន ហ្សាហ្ស័រ ចំនួន ៦ម៉ឺនរៀល ចំនួន ០១គ្រឿង ប្រជាការពារខណ្ឌ និងភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ក្នុងម្នាក់ទទួលបាន២ម៉ឺនរៀល៕

Advertisement
Advertisement