Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងសាធារណការ ថា ៣ខែផាករថយន្តអត់ឆៀកបានជិត៣ពាន់លានរៀល

ភ្នំពេញ : លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលឆៀក សាខាកំបូល ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ បានថ្លែងថា រយៈពេល៣ខែចុងក្រោយនេះ ក្រសួងសាធារណការ បានផាក ពិន័យយានយន្ត ដែលហួសសុពលភាពនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហៅកាត់ថា «ឆៀក» បានទឹកប្រាក់សរុបជិត ៣ពាន់លានរៀល ។

យ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា បើគិតមកដល់ពេលនេះក៏នៅមានរថយន្តប្រហែល ជា៣៦០ពាន់គ្រឿងទៀត ដែលឆៀកផុតសុពលភាព ហើយមិនទាន់បានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនោះទេ ៕

Advertisement
Advertisement