Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមមន្ត្រីខេត្តព្រះសីហនុ ចុះចាត់វិធានការសណ្ឋាគារ ដែលយកព្រះកេសព្រះបាទជ័យវរ្ម័នទី៧បន្តុបលើបង្គោលរបង

ខេត្តព្រះសីហនុ : ក្រុមមន្ត្រីខេត្តព្រះសីហនុបានឲ្យដឹងថា គេបានចាត់វិធានការរួចហើយចំពោះសណ្ឋាគារ នេតឈ័រ ឡាយហ៍ (Nature Life Hotel) ដោយបង្គាប់ឲ្យយកព្រះកេសព្រះបាទជ័យវរ្ម័នទី៧ដែលបន្តុបលើបង្គោលរបង មកដាក់តាំងសម្រាប់ជាទីគោរព នៅក្នុងសណ្ឋាគារវិញ ។

តាមសេចក្ដីរាយការណ៍ថា ម្ចាស់សណ្ឋាគារនោះបានធ្វើការសុំទោសមន្រ្តីជំនាញមកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងមន្ទីរទេសចរណ៍ ចំពោះកំហុសឆ្គងដែលបណ្ដាលមកពីការមិនយល់ដឹងពីតម្លៃវប្បធម៍របស់គេ ។ សូមបញ្ជាក់ថា ការចុះចាត់វិធានការនេះ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់ជាសារធារណៈពីប្រជាពលរដ្ឋ ៕

Advertisement
Advertisement