Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្លូវ១១ខ្សែ ក្នុងក្រុងព្រះសីហនុ​ដែលប្រើប្រាស់​ថវិកា​សន្សំ​របស់​រាជរដ្ឋាភិបាល ពេលនេះធ្វើ​បាន​១៤ភាគរយហើយ

(ព្រះសីហនុ)៖ ទន្ទឹមនឹងខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍន៍រីកចម្រើននាពេលបច្ចុប្បន្ននេះ ក្រោយពីរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកា យ៉ាងច្រើនក្នុងការស្ថាបនាផ្លូវចំនួន ៣៤ ខ្សែ បានចាក់បេតុង និងប្រព័ន្ធលូ បានមួយរយភាគរយហើយនោះ និងជំហានបន្តបានរៀបចំ បំពាក់អំពូលភ្លើងសួនច្បារដាំដើមឈើ ក្រាលថ្មក្រានីត ចាក់ក្រាលកៅស៊ូ គូសគំនូសចរាចរណ៍ និងបំពាក់កាមេរ៉ាសុវត្ថិភាព ដើម្បីឲ្យ មានភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្ត។

លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុបានឲ្យដឹងថា ក្រៅពីផ្លូវទាំង ៣៤ ខ្សែនេះ រាជរដ្ឋាភិបាលក៏បានទម្លាក់កញ្ចប់ថវិកាចំនួនប្រមាណជា ១០០ លានដុល្លារសហរដ្ឋអាមេរិកក្នុងការស្ថាបនាផ្លូវចំនួន ១១ ខ្សែបន្ថែមទៀត ដែលស្ថាបនាចាប់ពីចុងខែ ៦ ឆ្នាំ ២០២០ មកដល់ពេលនេះគឺបានប្រមាណជា ១៤ ភាគរយហើយ។

ក្នុងនោះការស្ថាបនាផ្លូវរួមមានផ្លូវសម្ដេចព្រះសង្ឃរាជទេពវង្សដែលមាន ចម្ងាយជាង ៤០ គីឡូម៉ែត្រសាងសង់ដោយក្រុមហ៊ុនចិន ការសាងសង់ផ្លូវជាតិលេខ ៤ ដោយក្រុមហ៊ុន កងវិស្វកម្ម ខេត្តសៀមរាប និង ផ្លូវនៅក្នុងក្រុង ៧ ខ្សែសាងសង់ដោយកងវិស្វកម្មក្រសួងការពារជាតិ នឹង២ខ្សែទៀតសាងសង់ដោយមន្ទីរសាធារណការខេត្តព្រះសីហនុ៕

អត្ថបទ៖ នាគសមុទ្រ

Advertisement
Advertisement