Connect with us

Hi, what are you looking for?

អន្តរជាតិ

ទូតចិននៅអង់គ្លេសស្លន់ស្លោ ពេលក្រុមអ្នក​តវ៉ាដុតទង់ជាតិ​

អន្តរជាតិ ៖ ឯកអគ្គរដ្ឋទូតចិនភ្លាមៗបានទាមទារឱ្យចក្រភពអង់គ្លេស អន្តរាគមន៍ចាត់វិធានការបន្ទាន់ទប់ស្កាត់ក្រុមអ្នកតវ៉ាដែលស្រែកដាក់បណ្ដាសា និងដុតទង់ជាតិចិននៅខាងក្រៅស្ថានទូត ។ នេះបើយោងតាមhkfpដែលផ្សាយកាលពីថ្ងៃទី៧តុលា ឆ្នាំ ២០២០ ។

កាសែតប្រចាំទីក្រុងហុងកុងមួយនេះបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនពួកអ្នក​តវ៉ាបានប្រមូលផ្តុំគ្នាប្រឆាំងនឹងច្បាប់សន្តិសុខជាតិរបស់ទីក្រុងហុងកុង នៅក្នុងទីក្រុងធំ ៗ ចំនួនពីររបស់ចក្រភពអង់គ្លេសគឺទីក្រុងឡុងដ៍ និងមេនជេស្ទ័រ ដោយទាមទារឲ្យអាជ្ញាធរចិន ដោះលែងជនជាតិហុងកុងទាំង ១២នាក់ ដែលបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួននៅក្នុងប្រទេសចិនដីគោកបន្ទាប់ពីមានការប៉ុនប៉ងរត់ភៀសខ្លួនទៅកោះតៃវ៉ាន់ ។ ជាមួយគ្នានៅលើបដាររបស់ពួកគេបាន​រំលេចនូវពាក្យស្លោកដូចជា“ រំដោះហុងកុង បដិវត្តនៃសម័យកាលរបស់យើង” និង“ ឯករាជ្យភាពហុងកុង ”ក៍ដូចជាការដាក់បណ្តាសាឲ្យបក្សកុម្មុយនិស្តចិន រលាយវិនាសអន្តធាន ជាដើម ។

ជាការឆ្លើយតបរដ្ឋាភិបាលក្រុងប៉េកាំងបានសរសេរនៅក្នុងសេចក្ដីថ្លែងការណ៍មួយដោយបាន​ចាត់ទុកសកម្មភាពទាំងនោះថា បានបង្អាប់បង្អោនកិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្រទេសចិន  ហើយបានស្នើសុំឲ្យប៉ូលិសអង់គ្លេសបើកការស៊ើបអង្កេត និងចាប់ខ្លួនពួកគេ ៕

Advertisement
Advertisement