Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ចបង្ក្រាបសិប្បកម្មផលិតបារី និងនំបុ័ងប្រេន ២កន្លែងរបស់ជនជាតិចិន សង្ស័យផលិតរបស់ក្លែងក្លាយ និង​អត់ច្បាប់

(ភ្នំពេញ)៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះបង្ក្រាបសិប្បកម្មផលិតបារី និងសិប្បកម្មផលិតនំបុ័ងប្រេនចំនួន០២កន្លែងផ្សេងគ្នា របស់ជនជាតិចិន សង្ស័យធ្វើអាជីវកម្មផលិតផលិតផលក្លែងក្លាយខុសច្បាប់។

ប្រតិបត្តិការបង្ក្រាបបានធ្វើឡើងរយៈពេល០២ថ្ងៃ នៅ​ក្នុង​ទឹកដី​ខណ្ឌសែនសុខ និង​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវីធីដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ។

សមត្ថកិច្ចចុះបង្ក្រាបទីតាំងខាងលើបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែតុលា កម្លាំងចម្រុះបានចុះទៅឆែកឆេរត្រួតពិនិត្យជាក់ស្តែងសិប្បកម្មផលិត និងចែកចាយបារីមួយកន្លែងសង្ស័យផលិតបារីក្លែងក្លាយខុសច្បាប់ នៅចំណុចផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលមានតំណាងម្ចាស់ឈ្មោះ Huang Wenyan ភេទប្រុស អាយុ៤២ឆ្នាំ ដោយបានធ្វើការត្រួតពិនិត្យរកឃើញវត្ថុតាងផលិតផលសម្រាប់ផលិតបារីចំនួន១១ប្រភេទ សរុបចំនួន១០៤៨កេស មានទម្ងន់ប្រហែល២៥តោន នឹងបានរកឃើញវត្ថុតាងមួយចំនួន។

ដោយឡែកនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះក៏បានចុះទៅឆែកឆេរត្រួតពិនិត្យសិប្បកម្មផលិតនំបុ័ង០១កន្លែង នៅចំណុចភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដែលមានម្ចាស់ឈ្មោះ CHEN GANG ភេទប្រុស អាយុ៣២ឆ្នាំ ។ សមត្ថកិច្ចចម្រុះពិនិត្យជាក់ស្តែងរកឃើញ វត្ថុតាងឧបករណ៍សម្ភារៈនិងវត្ថុធាតុដើមបម្រើឲ្យការផលិតនំបុ័ងសរុបចំនួន១៦ប្រភេទស្មើនឹងទម្ងន់ជាង២២តោន ។

ក្រោយពីត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញរួចរាល់ឃើញថា សិប្បកម្មផលិតនំបុ័ងប្រេនខាងលើធ្វើអាជីវកម្មមិនត្រឹមត្រូវតាមច្បាប់ គឺគ្មានស្លាកយីហោ, គ្មានប្រកាសបង្កើតរោងសិប្បម្ម,ផលិតផលមិនទាន់យកទៅចុះបញ្ជីវិញ្ញាបនបត្រវិភាគគុណភាពហួសសុពលភាព, នៅលើសំបកវេចខ្ចប់ក្លែងអាសយដ្ឋាន, គ្មានវិញ្ញាបនបត្រចុះបញ្ជីម៉ាកផលិតផល, គ្មានវិញ្ញាបនបត្រដំណើរការសិប្បកម្ម ។

ការបង្ក្រាបសិប្បកម្មផលិតបារី និងផលិតនំបុ័ងប្រេនទាំង០២ខាងលើ ក្រោយពីសមត្ថកិច្ចចម្រុះពិនិត្យរួចហើយ អនុវត្តតាមបញ្ជារបស់លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានឃាត់ទុកវត្ថុតាងទាំងអស់ជាបណ្តោះអាសន្នដើម្បីអនុវត្តតាមវិធានការច្បាប់ ៕

Advertisement
Advertisement