Connect with us

Hi, what are you looking for?

ក្នុងស្រុក

អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសចិន ត្រូវកាត់ទោស​ឲ្យ​ជាប់គុករយៈ​ពេល​៧ឆ្នាំពីបទពុករលួយ

លោក គ្រុយ លឹមហេង ដែល​គេដឹងថា គឺជា​អតីត​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​គុនមិញ ខេត្ត​យូណាន ប្រទេស​ចិន ត្រូវ​តុលាការ​ប្រកាស​សាល​ក្រម..

(ភ្នំពេញ)៖ លោក គ្រុយ លឹមហេង ដែល​គេដឹងថា គឺជា​អតីត​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​គុនមិញ ខេត្ត​យូណាន ប្រទេស​ចិន ត្រូវ​តុលាការ​ប្រកាស​សាល​ក្រម​នៅ​ព្រឹក​ថ្ងៃទី៨ តុលា នេះ ដោយ​ផ្តន្ទា​ទោស​ដាក់ពន្ធនាគារ​រយៈ​ពេល​៧ឆ្នាំ និងពិន័យ​ជាប្រាក់​ចំនួន​១០លានរៀល​ចូលថវិការដ្ឋ ក្រោយ​រកឃើញ​ថា លោក​បាន​ប្រព្រឹត្ត​អំពើពុករលួយ។

សូមបញ្ជាក់ថា លោក គ្រុយ លឹមហេង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើ​ការ​ឃាត់ខ្លួនកាលពីអំឡុងចុងឆ្នាំ២០១៩ បន្ទាប់ពីបានស្រាវជ្រាវ និងស៊ើបអង្កេតរកឃើញថា អតីតអគ្គកុងស៊ុលរូបនេះបានប្រព្រឹត្តអំពើពុករលួយ តាមរយៈការបោះត្រា យកលុយពីពលរដ្ឋដោយខុសច្បាប់ ក្នុងអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨។

ក្រោយ​មក​តុលាការក៏​បានចេញឃុំដីកាបង្គាប់ឲ្យឃុំខ្លួនរូបលោក ក្រោមបទចោទប្រកាន់ចំនួន៤ រួមមាន៖ ១.បទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, ២. បទរំលោភអំណាច, ៣. បទវីតិក្រម (យកលុយលើសការកំណត់) និង៤. បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល (ចាប់តាំងពីឆ្នាំ២០១៥ ដល់២០១៩)៕

Advertisement
Advertisement