Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប៉ូលិស​អន្តរាគមន៍ និង​កង​រាជអាវុធហត្ថ នឹង​ចេញ​មក​ប្រមូលសំរាមដែលកំពុងកកស្ទះ​ក្នុងទីក្រុង​ភ្នំពេញ

(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ក្នុងនាមកងកម្លាំងនគរបាលជាតិ អគ្គស្នងការនគរបាលជាតិនឹងប្រើប្រាស់កម្លាំងប៉ូលិសអន្តរាគមន៍ទាំងអស់ សហការជាមួយកងរាជអាវុធហត្ថ ចេញប្រតិបត្តិការជួយលើការប្រមូល និងដឹកជញ្ជូនសំរាមទៅកាន់ទីលានចាក់សំរាម អំឡុងពេលដែល​កម្មករ​ប្រមូលសំរាម​ស៊ិនទ្រី​បន្ត​ធ្វើ​កូដកម្មនោះ។

ថ្លែងក្នុងពិធីសម្ភោធដាក់ឲ្យ​ប្រើប្រាស់អគារអធិការរដ្ឋាននគរបាលខណ្ឌដូនពេញ នៅព្រឹកមិញ លោកនាយ​ឧត្តម​សេនីយ៍​បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះពោលគឺចាប់តាំងពីថ្ងៃទី០២ រហូតមកដល់ពេលនេះ បើទោះបីជា មានការខិតខំប្រឹងប្រែងប្រមូលដឹកជញ្ជូនសំរាមពីអាជ្ញាធរមូលដ្ឋាន ដែលមានប្រជាការពារសង្កាត់ ខណ្ឌ រាជធានី ចេញដឹកជញ្ជូនសំរាមទៅកាន់ទីលានចាក់សំរាមយ៉ាងណាក្តី តែការងារនេះមិនអាចធ្វើទាន់ពេលនោះទេ ដូច្នេះទេ យើងនឹងបញ្ជូនកម្លាំងនគរបាលជាតិផ្នែកអន្តរាគមន៍សហការជាមួយកម្លាំងកងរាជអាវុធហត្ថដើម្បីជួយដឹកជញ្ជូននិងប្រមូលសំរាមឱ្យទាន់ពេលវេលា។

គួរ​បញ្ជាក់ថា ចាប់តាំងពីថ្ងៃសៅរ៍​មក​ម្ល៉េះ កម្មករ​ប្រមូលសំរាម​ក្រុមហ៊ុនស៊ិនទ្រីបាន​ធ្វើ​កូដកម្ម​មិន​ចេញ​ប្រមូលសំរាមឡើយ ដោយ​ពួក​គេ​ទាមទារ​នូវ​លក្ខខណ្ឌមួយ​ចំនួន៕

Advertisement
Advertisement