Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខណ្ឌដូនពេញ បន្តដឹកនាំកម្លាំងចុះប្រមូលសំរាមតាមដេប៉ូ សំណល់រឹង ទាំងយប់

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណ:អភិបាលអភិបាលខណ្ឌ បានបន្តដឹកនាំកម្លាំងធ្វើការប្រមូល បោសសំអាត បាញ់លាងតាមដេប៉ូសំរាម និងដឹកជញ្ជូនសំរាមសំណល់រឹងក្នុងមូលដ្ឋាន។

ការប្រមូលនៅយប់មិញនេះ កម្លាំង​បានប្រើប្រាស់រថយន្តសរុបចំនួន ១៨គ្រឿង(ឡានសំរាមសាលារាជធានី០៨គ្រឿង ឡានបែនចំនួន ១៥គ្រឿង)គ្រឿងចក្រសម្រាប់កើបសំរាមចំនួន ០៤គ្រឿង(សារហ្ស័រ)ម៉ូតូកង់បីដឹកជញ្ជូនសំរាមរបស់រដ្ឋបាលខណ្ឌ និងសង្កាត់ទាំង១១ សរុបចំនួន ១៥គ្រឿង។

ក្នុងនោះអាជ្ញាធរ​ខណ្ឌដូនពេញបានធ្វើការប្រមូល និងដឹកជញ្ជូនសំរាមទៅទីលានសរុបបានចំនួន ៣៣ជើង (ឡានសំរាមសាលារាជធានីបានចំនួន ១៨ជើង ឡានបែនបានចំនួន ១៥ជើង)៕

Advertisement
Advertisement