Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលខេត្តកណ្តាល ប្រាប់​ប្រជាពលរដ្ឋ​រស់​នៅ​ស្រុកអង្គស្នួល កណ្តាលស្ទឹង និង​ក្រុង​តាខ្មៅ ប្រុងប្រយ័ត្ន​ចំពោះទឹកជំនន់

(កណ្តាល)៖ រដ្ឋបាល​ខេត្ត​កណ្តាល​នៅ​ថ្ងៃទី១៤ តុលា នេះ បានធ្វើ​ការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​​ដែល​រស់​នៅ​ស្រុកអង្គស្នួល ស្រុក​កណ្តាល​ស្ទឹង និង​ក្រុង​តាខ្មៅ សូមមេត្តា​ត្រៀម​បង្ការ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ក្រោយ​ពី​ទឹកស្ទឹងព្រែកត្នោតហក់​ឡើង​ខ្ពស់​ជាង​កម្រិត​ដែល​ត្រូ​វប្រុងប្រយ័ត្ន​ហើយនោះ។

សូម​ជំរាបថា ក្រោយ​ទទួល​រងឥទ្ធិពល​ព្យុះជាបន្តបន្ទាប់ និង​មាន​ភ្លៀង​ធ្លាក់ពីមធ្យមទៅច្រើនបង្គយរ ខេត្ត​កណ្តាល​ក៏​ទទួល​ឥទ្ធិពល​ជំនន់ទឹកភ្លៀង​ពីខេត្ត​កំពង់ស្ពឹ តាម​ស្ទឹងព្រែកត្នោត ដែល​ធ្លាក់​មក​ដល់​ចំណច​សំណង់​ទំនប់ ៧មករា (កំពង់ទួល) ដែល​មក​ដល់ពេលនេះ ទឹកមាន​កម្រិត​កម្ពស់ ៩,២០ម៉ែត្រ លើស​កម្ពស់​កម្រិត​ឲ្យ​ប្រុងប្រយ័ត្ន ដែលមាន​ត្រឹម ៧ម៉ែត្រ បណ្តាល​ឲ្យ​ទំនប់​សណ្តរ​ស្ទឹង​ទាំង​សងខាង​ក្នុង​ភូមិ​សាស្រ្ត​រដ្ឋបាល​រាជធានីភ្នំពេញ​មាន​កម្រិត​កម្ពស់​ទឹក​ហូរ​ពី​លើ​ខ្នង​ទំនប់​សណ្តរ បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ភូមិ​សាស្រ្ត​ខេត្ត​កណ្តាល រួម​មាន​ស្រុក​អង្គស្នួល ស្រុក​កណ្តាល​ស្ទឺង និង​ក្រុងតាខ្មៅ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាល​ខេត្ត​កណ្តាលក៏​បាន​ស្នើ​ដល់​រដ្ឋបាល​ក្រុងស្រុក កង​កម្លាំង​ប្រដាប់អាវុធទាំងអស់ ត្រូវរៀបចំផែនការ​អន្តរាគមន៍ ដោយ​ត្រៀម​កម្លាំង​ក្នុង​ការ​ទប់ស្កាត់ និង​ត្រៀម​ទីទួលសុវត្ថិភាព ដើម្បី​ធ្វើ​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្ត​កណ្តាល ក៏​បាន​ស្នើ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​យក​ចិត្ត​ទុកដាក់​លើ​អនាម័យ និង​ការ​បង្ការ​ការពារ​ឆ្លង​ជំងឺនានា ក៏​ដូចជា​ជំងឺកូវីដ​១៩ និងរាយការណ៍​ជាបន្ទាន់ក្នុង​ករណី​មាន​ហេតុការណ៍​កើត​ឡើង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន៕

Advertisement
Advertisement