Connect with us

Hi, what are you looking for?

Uncategorized

នាយករដ្ឋមន្ត្រី ប្រកាសថ្លែងអំណរគុណសប្បុរសជនដែលបានចូលរួមជួយពលរដ្ឋ គ្រាទឹកជំនន់

ភ្នំពេញ : សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃទី១៤តុលា នេះ បានប្រកាសថ្លែងអំណរគុណជាសាធារណ: ចំពោះសប្បុរសជននានា ដែលបានបរិច្ចាគធនធាន ចូលរួមជួយពលរដ្ឋខ្មែរដែលកំពុងរងគ្រោះ ដោយជំនន់ទឹកភ្លៀង ។

សម្ដេចបានសរសេរនៅលើទំព័រគណនីហ្វេសប៊ុក ផ្លូវការរបស់សម្ដេចថា  ” ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។
គិតត្រឹមម៉ោង 11:57 ព្រឹកថ្ងៃ១៤តុលា២០២០
នេះថវិកាទទួលបាន​ $4,810,000 ដុល្លារដែលក្នុងនោះ –
១.លោកឧកញ៉ា​ គិត ម៉េង​ និង​ លោកជំទាវ
ម៉ៅ ចំណាន ២០​ មុឺនដុល្លារ។
២.ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។
៣.លោកឧកញ៉ា​ ថៃ ជាហួត​ ក្រុមហ៊ុន ប៉េង ហួត​២០មុឺនដុល្លារ។
៤.លោកឧកញ៉ា​ ឌួង​ ឆាយ​ និង​ លោកជំទាវ​ ដេត ម៉ាលីណា​ ១០មុឺនដុល្លារ។
៥.លោកជំទាវឧកញ៉ា​ ង៉ូវ ម៉ុក​ និង​ លោក
ឧកញ៉ា​  ង៉ូវ ស្រ៊ុន​ ១០ម៉ឺនដុល្លារ។
៦.លោកឧកញ៉ា​ ថោង សារ៉ាត​ និង​ លោក
ជំទាវ​ ធីតា​ ១០មុឺនដុល្លារ។
៧.ឧកញ៉ា​ ហុង ពីវ​  ៥០មុឺនដុល្លារ។
៨.អ្នកឧកញ៉ា​ ចេន សុី​ ៥០មុឺនដុល្លារ។
៩.ឧកញ៉ា​ ឃុន សៀ​ ១០មុឺនដុល្លារ។
១០.​ឧកញ៉ា​ លី ហួរ​ ១០មុឺនដុល្លារ។
១១.​ ក្មួយ​ នឹម វណ្ណះ​  ៥ពាន់ដុល្លារ។
១២.​ ក្រុមហ៊ុនស្រាបៀ​ Ganzberg ៣០ម៉ឺនដុល្លារ។
១៣.ឧកញ៉ា​ សៀ​ ឬទ្ធី​ ១០ម៉ឺនដុល្លារ។
១៤.​ ឧកញ៉ា​ ហេង​ សិទ្ធី​ និងលោកជំទាវ​ ១០ម៉ឺនដុល្លារ។
១៥​.ឧកញ៉ា​ ពុង​ ឃាវសែ​ ២០ម៉ឺនដុល្លារ។
១៦​. ក្រុមហ៊ុន​ 7NG ១ម៉ឺនដុល្លារ
១៧​.ឧកញ៉ា​ អ៊ុល​ ចំណាន និងភរិយា​ ២ម៉ឺនដុល្លារ។
១៨​.ឧកញ៉ា​ អឹង​ ប៊ុនហ៊ូវ​ ២០ម៉ឺនដុល្លារ។
១៩​.ឧកញ៉ា​ លី​ យ៉ុងផាត់​ និងលោកជំទាវ​ ២០ម៉ឺនដុល្លារ។
២០​. ធនាគារអេស៉ីលីដា​ ២០ម៉ឺនដុល្លារ។
២១ ស៊ីន ឃីម ទីប្រឹក្សាសម្តេចអគ្គមហាចក្រី ហេង សំរិន ២ម៉ឺនដុល្លារ ។
២២ ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ៦០ម៉ឺនដុល្លារ។
២៣ ឯឧ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៥ពាន់ដុល្លារ ។
២៤ ឯឧ លឹម លាង ១០ម៉ឺនដុល្លារ ។
២៥ អ៊ឹង លីហេង និងលោកជំទាវ ៥ម៉ឺនដុល្លារ។
២៦ ក្រុមហ៊ុន កម្ពុជាតេឡា ២០ម៉ឺនដុល្លារ។
២៧​ ឧកញ៉ា ជឹង ធានសេង អគ្គនាយកក្រុមហ៊ុន ព្រីខាស ផ្លេន បរិច្ចាក១០ម៉ឺនដុល្លារ។
២៨​ ឧកញ៉ា​ សុីវ គង់ទ្រីវ​ និង​ លោកជំទាវ​ ១០មុឺនដុល្លារ។
២៩​ ឧកញ៉ា​ វិញ ហួនិងលោកជំទាវ​ ១០មុឺនដុល្លារ។

ថវិកាដែលសប្បុរសជនចូលរួមនេះនឹង
ចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយៈ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ
មហន្តរាយ។
ក្នុងករណីយមានសប្បុរសជនចង់ចូលរួម
បន្ថែមទៀតសូមទាក់ទងលោក
សេង ទៀង​ រដ្ឋលេខាធិការទីស្តីការ
គណៈរដ្ឋមន្ត្រី។  (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក) “៕

Advertisement
Advertisement