Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ប្រកាសអាសន្ន​ពីកម្ពស់ទឹកនៅទំនប់ពាមឃ្លៃ និង​ទ្វារ​ទឹករលាំងជ្រៃ ហើយ​ប្រាប់ពលរដ្ឋ​នៅ​ក្រុង​ច្បារមន​ឲ្យ​រើឥវ៉ាន់​ទៅទីទួលសុវត្ថិភាព

(កំពង់ស្ពឺ)៖ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​នៅ​រសៀលថ្ងៃទី១៤ តុលានេះ បានធ្វើ​ការ​ប្រកាស​អាសន្ន​ពី​កម្រិត​កម្ពស់ទឹក នៃ​ទំនប់​ពាមឃ្លៃ និង​ទ្វារទឹករលាំងជ្រៃ ដែលហក់ឡើងដល់កម្រិត​ប្រកាស​អាសន្នហើយ។

ជាមួយ​គ្នា​នេះ រដ្ឋបាលខេត្ត​កំពង់ស្ពឺ ក៏​បាន​ស្នើ​ដល់បងប្អូនប្រជាពលរដ្ឋរស់នៅ​ភូមិ​រំលោង​ កាហែង កាប់ទូក ថ្មី ក្រវៀន ក្នុងសង្កាត់​កណ្តាលដុំ ភូមិ​ព្រៃស្លឹក ក្នុង​សង្កាត់ច្បារមន ក្រុង​ច្បារមន និង​ភូមិ​ព្រៃបេង ទឹកលិច គោករងាង ក្នុង​ឃុំ​ស្គុះ ស្រុកសំរោងទង មេត្តា​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ហើយ​ត្រូវ​រៀបចំ​រើ​ទុកដាក់​សម្ភារ​សំខាន់ៗ​ទៅទីទួលសុវត្ថិភាព​ឲ្យ​បាន​ត្រឹម​ត្រូវ។

ជាពិសេស​នោះ មនុស្ស​ចាស់ជរា កុមារ​តូចៗ ត្រូ​វប្រញ៉ាប់​រួសរាន់​ទៅកាន់ទីតាំងមានសុវត្ថិភាព​ឲ្យ​បាន​មុនគេ ជាង​នេះទៅទៀត សូម​បងប្អូន​មេត្តា​ប្រុងប្រយ័ត្ន​ចំពោះខ្សែ​ភ្លើងអគ្គិសនី​ដែលអាច​បង្ក​រគ្រោះថ្នាក់​ជាយថាហេតុ៕

Advertisement
Advertisement