Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋ​ជិត​៤ម៉ឺនគ្រួសារ ត្រូវ​រង​គ្រោះ​ដោយសារ​ជំនន់ទឹកភ្លៀង​ក្នុងរយៈ​ពេល​ប៉ុន្មានថ្ងៃមកនេះ

(ភ្នំពេញ)៖ គណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ឲ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ មានពលរដ្ឋ​ប្រមាណ ៣៩៧០២គ្រួសារ ដែលស្មើ​នឹងប្រមាណ ១៥៨៨០៨នាក់ បានរងផលប៉ះពាល់​ដោយ​សារ​ជំនន់ទឹកភ្លៀង។

ក្នុងនោះ​មក​ទល់ពេលនេះ មាន​ពលរដ្ឋ​ប្រមាណ ២៨៥៣គ្រួសារ ឬ​ស្មើ​ប្រមាណ ១១៤១២នាក់ ត្រូវ​បាន​ជម្លៀស។

តាម​របាយការណ៍​ដដែល​ក៏​បាន​ឲ្យដឹងដែរថា ក្នុងកំឡុង​ទឹកជំនន់ ក៏​មាន​មនុស្ស​ចំនួន ១២នាក់​បាន​ស្លាប់ដោយ​លង់ទឹក។

គួរ​បញ្ជាក់ដែរថា គិត​ត្រឹម​ថ្ងៃទី១៤ ខែតុលា នេះ មានរាជធានីខេត្ត​សរុបចំនួន ១៩ហើយ​បាន​រងគ្រោះ​ដោយ​ជំនន់ទឹកភ្លៀង ក្នុងនោះ​រួម​មាន៖ ខេត្ត​ពោធិ៍សាត់, ប៉ៃលិន, បន្ទាយមានជ័យ, ភ្នំពេញ, បាត់ដំបង, ស្វាយរៀង, ឧត្តរមានជ័យ, សៀមរាប, តាកែវ, កំពង់ស្ពឺ, មណ្ឌលគិរី, ព្រះសីហនុ, កោះកុង, ព្រះវិហារ, ស្ទឹងត្រែង, កំពង់ចាម, កណ្តាល និង​កំពង់ធំ៕

Advertisement
Advertisement